Ad Code

ម៉ាឡេស៊ី សម្រេចបាន​លទ្ធផល ២-២​ស្មើ​ជាមួយ​វៀតណាម​នៅ​ជើង​ទី​១​វគ្គ​ផ្តាច់ព្រ័ត្រ Suzuki Cup



​កាលពី​ថ្ងៃ​អង្គារ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី សម្រេចបាន​លទ្ធផល ២-២​ស្មើ​ជាមួយ​វៀតណាម​នៅ​ជើង​ទី​១​វគ្គ​ផ្តាច់ព្រ័ត្រ AFF Suzuki Cup​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​ជម្រើសជាតិ​វៀតណាម ធ្វើដំណើរ​ទៅ​ការប្រកួត​ជើង​ទី​១​នៅក្នុង​ទឹកដី​ខ្លួនឯង​ក្នុង​ទីក្រុង​ហាណ​យ នា​ថ្ងៃ​សៅរ៍​ខាងមុខនេះ ក្នុងនាម​ជា​ក្រុម​មានសង្ឃឹម​ច្រើន​ក្នុង​ការលើក​ជើងឯក ដោយសារ​២​គ្រាប់​នៅក្រៅ​ទឹកដី​របស់​ពួកគេ ខណៈពេលដែល​ប្រទេស​ទាំង​២​ព្យាយាម​ឈ្នះ​ជើងឯក​បាល់ទាត់​ក្នុង​តំបន់​មួយ​នេះ ជា​លើក​ទី​២​ដូចៗ​គ្នា​នោះ​។​

ក្រោយ​ការ​វាយ​សម្រុក​ដូច​ទឹកបាក់​ទំនប់​ពី​ក្រុម​ម្ចាស់ផ្ទះ ក្រុម​ជម្រើសជាតិ​វៀតណាម បានធ្វើការ​នាំមុខ​២​គ្រាប់​ទៅហើយ​ត្រឹម​រយៈពេល​២៥​នាទី​ប៉ុណ្ណោះ​។​

កីឡាករ Phan Van Duc បាន​ព្យាយាម​បំបែក​ពងមាន់​ក្រុម​ម៉ាឡេស៊ី ពេលដែល​គាត់​ទទួល​បាល់​បញ្ជូន​ពី​កីឡាក Doan Van Hau រួច​បញ្ជូនបន្ត​ឲ្យ​កីឡាករ Nguyen Huy Hung ដែល​ពេន​មួយ​ជើង​កាត់​អ្នកចាំទី Farizal Marlias ដោយ​ជោគជ័យ​។​

កីឡាករ Pham Duc Huy បន្ថែម​គ្រាប់​បាល់​ទី​២ ដើម្បី​នាំមុខ​មុខ​២-០ ពេលដែល​ការ​ស៊ុត​បាល់​របស់គាត់ មិនបាន​ធ្វើ​ឲ្យ​អ្នកចាំទី Farizal មានឱកាស​ចាប់​បាល់​នោះទេ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ដណ្តើមបាន​១​គ្រាប់​មកវិញ​នៅ​នាទី​៩ មុនពេល​បញ្ចប់​ការប្រកួត​តង់​ទី​១ ពេលដែល​កីឡាករ Shahrul Saad តែ​តបាល់​បញ្ចូល​ទី​បានសម្រេច​ពី​ការលើក​បាល់​ពិន័យ Free-kick​ពី​កីឡាករ Saymer Kutty Abba មុន​ពេលដែល​កីឡាករ Safawi Rashid បន្ថែម​គ្រាប់​បាល់​ទី​២ សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu