Ad Code

ជនសង្ស័យ​ម្នាក់ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​ក្នុងករណី​រំលោភ​សេពសន្ថវៈ



តាកែវ ៖​ ជនសង្ស័យ​ម្នាក់ ​ត្រូវបាន​នគរបាល​ស្រុក​សំរោង​ធ្វើការ​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​ពី​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ​ពីបទ​ចាប់រំលោភ​សេពសន្ថវៈ​។​

​ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​ក្នុងករណី​ចាប់រំលោភ​សេពសន្ថវៈ​នេះ គឺធ្វើឡើង​នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​៣០​នាទី​ ដោយ​កម្លាំង​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​សំរោង​នៅ​ចំណុច​ភូមិ​ពន្លឺ ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ​។

តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ស្រុក​សំរោង​ប្រាប់ថា ជនសង្ស័យ​ដែលជា​ប់​ពាក់ព័ន្ធ​មានឈ្មោះ ខឹម ណុប ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បាន​ផឹកស្រា​ស្រវឹង​ជោកជាំ ​រួច​បានធ្វើ​សកម្មភាព​ឡើងទៅ​លើផ្ទះ​ឈ្មោះ មាស ធា ភេទ​ស្រី អាយុ​៤៦​ឆ្នាំ នៅវេលា​ម៉ោង​១​និង​០០​នាទី​យប់​ឈានចូល​ថ្ងៃទី​០៧ ខែធ្នូ និង​បាន​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ ឈ្មោះ ថ.ស.ជ.ត ​អាយុ​១៧​ឆ្នាំ ខណៈដែល​ជនរងគ្រោះ​ដេក​នៅលើផ្ទះ​តែម្នាក់ឯង​។ លុះ​ព្រឹក​ឡើង​អាណាព្យាបាល​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​ទើប​សមត្ថកិច្ច​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​តែម្តងទៅ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ក្នុងករណី​ចាប់រំលោភ​សេពសន្ថវៈ​នេះ​ត្រូវបាន​សមត្ថកិច្ច​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu