ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន៧លើក ( យប់២លើក ) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ ( ស្រី៣នាក់ ) រងរបួសធ្ងន់១៤នាក់ ( ស្រី១នាក់ ) និងរងរបួសស្រាល៤នាក់ ( ប្រុស ) ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានពាក់មួកសុវត្ថិភាព គ្មាន ( យប់គ្មាន )។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បានបណ្ដាលឲ្យមានការខូចខាតយានយន្តសរុប ១២គ្រឿង ក្នុងនោះមាន ម៉ូតូចំនួន៦គ្រឿង រថយន្តធុនតូច ចំនួន៣គ្រឿង រថយន្តធុនធំ ចំនួន២គ្រឿង និងយានផ្សេងៗ ចំនួន១គ្រឿង។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុ ដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្មើសល្បឿន២លើក ( ស្លាប់១នាក់ ) , មិនគោរពសិទ្ធិ១លើក ( ស្លាប់១នាក់ ) , ប្រជែងគ្រោះថ្នាក់១លើក ( ស្លាប់៣នាក់ ) , ស្រវឹង១លើក , កត្តាយានយន្ត១លើក ( ស្លាប់១នាក់ ) និង កត្តាផ្លូវ១លើក។
គ្រោះថ្នាក់នៅលើដងផ្លូវរួមមាន ផ្លូវជាតិ ចំនួន៥លើក ផ្លូវខេត្ត ចំនួន១លើក និងផ្លូវលំ ចំនួន១លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ចំនួន៣លើក រថយន្តធុនតូច ចំនួន៣លើក និងអ្នកថ្មើរជើង ចំនួន១លើក។ រាជធានី ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់រួមមាន ខេត្តព្រះសីហនុ១លើក ស្លាប់៣នាក់ របួស៨នាក់ ខេត្តបាត់ដំបង១លើក ស្លាប់១នាក់ របួសធ្ងន់១នាក់ ខេត្តបន្ទាយមានជ័យ១លើក ស្លាប់១នាក់ របួសធ្ងន់១នាក់ និងខេត្តស្វាយរៀង១លើក ស្លាប់១នាក់។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេល២៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ កើតឡើង២៤៤លើក បណ្ដាលឲ្យមនុស្សស្លាប់១១៦នាក់ របួសសរុប ៣៥០នាក់ ក្នុងនោះរបួសធ្ងន់២៤០នាក់ និងរងរបួសស្រាល១១០នាក់៕
Source: Kampuchea Thmey Daily
0 Comments