Ad Code

ក​ម្ពុជា​គាំទ្រ​សន្និសីទ​អន្តរជាតិ ស្តីអំពី​សាមគ្គីភាព​ឥស្លាម គ្រោះថ្នាក់​នៃ​ការ​លាប​ពណ៌​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត



ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្ដែង​នូវ​ការ​ទាំ​ទ្រ​ចំពោះ​សន្និសីទ​អន្តរជាតិ​ជុំវិញ​ការ​លាប​ព​ណ៌​ដែលជា​គ្រោះថ្នាក់​ដល់​កិច្ច​សាមគ្គីភាព​របស់​បងប្អូន​ខ្មែរឥស្លាម​នៅក្រៅ​ប្រទេស​ដែល​តម្រូវ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​ហើយ​បង្កើន​និង​ពង្រឹង​នូវ​សាមគ្គីភាព​បន្ថែមទៀត​ជា​កត្តា​សំខាន់បំផុត​។

ថ្លែង​នូវ​ការគាំទ្រ​នេះ​ ខណៈពេល​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា បន្តដំណើរ​ទៅកាន់​ប្រទេស​អារ៉ាប៊ី​សា​អូឌីត ដើម្បី​ទៅ​ចូលរួម សន្និសីទ​អន្តរជាតិ ស្តីអំពី​សាមគ្គីភាព​ឥស្លាម គ្រោះថ្នាក់​នៃ​ការ​លាប​ពណ៌ និង​អបរិយាប័ណ្ណ ក្រោម​ការរៀបចំ​របស់​អង្គការ​សម្ព័ន្ធ​ឥស្លាម​ពិភពលោក (Rabita)​ដែល​នឹងត្រូវ​ធ្វើឡើង នៅ​ថ្ងៃទី​១២ និង​១៣ ខែធ្នូ ឆ្នាំ​២០១៨​នៅ​ទីក្រុង​ម៉ា​ក្កះ​។ ក្រោយពី​បញ្ចប់​បេសកកម្ម​ដ៏​ជោគជ័យ​រយៈពេល​៣​ថ្ងៃ​ក្នុង​កិច្ចប្រជុំ​សមា គម​បញ្ញវ័ន្ត​មុ​ស្លី​ម​អាស៊ាន​(ICMA)​នៅ​ទីក្រុង​Lampung ប្រទេស​ឥណ្ឌូណេស៊ី​រួចមក។

​លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​៣​រោច ខែ​មិគសិរ ឆ្នាំច​សំរឹទ្ធិស័ក​.​ស​២៥៦២​ត្រូវ​និង​ថ្ងៃទី​១០​ធ្នូ ឆ្នាំ​២០១៨​នេះ​ថា​ឆ្លៀត​ក្នុងឱកាស​នោះដែរ នៅ​ថ្ងៃទី​១១ ខែធ្នូ មុន​ចូលរួម​សន្និសីទ លោក នឹង​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក​Sheikh Abdullatif bin Abdulaziz Al-Sheikh រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សាសនា អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ទីក្រុង​រី​យ៉ា​ដ ដើម្បី​ពង្រឹង​និង​ពង្រីក​ការ​ទំនាក់ទំនង ក្នុង​ក្របខណ្ឌ កិច្ច​សហប្រតិបត្តិការ ជាពិសេស​ការ​ជម្រាប​អំពី​គោលនយោបាយ​សុខដុម​ប​នីយកម្ម របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​ផ្តល់​សិទ្ធិសេរីភាព និង​ភាពកក់ក្តៅ​ទៅកាន់​គ្រប់​បរិស័ទ​នានា បាន​រួមរស់​ក្រោម​ម្លប់​សន្តិភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​បន្ត​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ លោក​នឹង​អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ លោក Dr. Yousef bin Ahamad Al Othaimeen អគ្គលេខាធិការ​សហប្រតិបត្តិ​ការ​ឥស្លាម (OIC) ជា​អង្គការ​ធំ​ទី​២ បន្ទាប់ពី​អង្គការសហប្រជាជាតិ ដែល​អង្គការ​នេះ មាន​សមាជិក​ជា​ប្រទេស​ឥស្លាម​៥៧​ប្រទេស។

លោក​ក៏បាន​បញ្ជាក់​អំពី​គោលបំណង​នៃ​ជំនួប​នេះ​ថា គឺ​យើង​ជួប​ដើម្បី​ពង្រឹង និង​ពង្រីក កិច្ចទំនាក់ទំនង ការពិភាក្សា​អំពី​គម្រោង​របស់​អង្គការ​នេះ ដែល​សំណើ​សហការ រៀបចំ​សន្និសីទ​អន្តរជាតិ​សុខដុម​ប​នីយកម្ម​អន្តរ​សាសនា​នៅ​កម្ពុជា នៅ​ប៉ុន្មាន​ខែ​ខាងមុខ គឺ​ដើមឆ្នាំ​២០១៩ ក៏ដូចជា​ករណី​សំណើសុំ​បញ្ចូល​កម្ពុជា​ជា​សមាជិក​អ្នក​អង្កេត​ការណ៍​របស់​អង្គការ​នេះ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu