ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន លើកទី៣ ដែលកាសែតកម្ពុជាថ្មីទទួលបានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ច ចម្រុះទូទាំងប្រទេសបង្ក្រាប (ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់) ចំនួន២២ករណី ឃាត់៤៥នាក់ (ស្រី០នាក់) និងវត្ថុតាងចាប់យកសរុប មេតំហ្វេតាមីន (ice) ៨៧៩,៣២ក្រាម និង ៧៣កញ្ចប់តូច។
ប្រភេទបទល្មើសគ្រឿងញៀន ដែលត្រូវសមត្ថកិច្ចចម្រុះបង្ក្រាប រួមមាន ជួញដូរ១២ករណី ឃាត់២៤នាក់ (ស្រី០នាក់) និងប្រើប្រាស់១០ករណី ឃាត់២១នាក់ (ស្រី០នាក់)។ អនុវត្តដីកា១ករណី ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់។
អាវុធហត្ថ បង្ក្រាបជួញដូរ ១ករណី ឃាត់១នាក់ (ស្រី០នាក់)។ អ្នកមានផ្ទុកសារធាតុញៀន២១នាក់ ជួញដូរ០នាក់/២៤នាក់ និងប្រើប្រាស់២១នាក់/២១នាក់។
ដោយឡែក លទ្ធផលអនុវត្តន៍ច្បាប់រយៈពេល១១ខែ ឆ្នាំ២០១៨ សរុប៧.៣២៨ករណី ឃាត់មនុស្ស ១៤.៧៤២នាក់ ស្រី១.២១៥នាក់ (ជនបរទេស២៧៦នាក់ ស្រី៤៥នាក់ មាន១៨សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះ៤.៦១៧ករណី ឃាត់៨.២៨១នាក់ (ស្រី៨៤៨នាក់) និងប្រើប្រាស់២.៧១១ករណី ឃាត់៦.៤៦១នាក់ (ស្រី៣៧៦នាក់)។
អនុវត្តដីកា ៖ ២១៧ដីកា ឃាត់២១០នាក់ (ស្រី៨នាក់) សារធាតុញៀនគ្រប់ប្រភេទ ៥២៦គីឡូក្រាម ១៦៣,២ក្រាម កញ្ឆាក្រៀម៧៤គីឡូក្រាម ៤,៧១ក្រាម និង១៦៣៣៥៧ដើម។
សម្ភារៈចាប់យករួមមាន រថយន្ត៨៩គ្រឿង ម៉ូតូ២.០៨០គ្រឿង ទូរស័ព្ទ៥.៥០២គ្រឿង ជញ្ជីង៣៥៦គ្រឿង អាវុធខ្លី២៥ដើម និង អាវុធវែង១៣ដើម។
យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៣ ប្រាប់បញ្ជាក់ឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ សរុប ៧.៤១២ករណី ឃាត់មនុស្ស១៤.៩១៥នាក់ ស្រី១.២២៦នាក់ (ជនបរទេស២៧៦នាក់ ស្រី៤៥នាក់ មាន១៨សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះ៤.៦៥៩ករណី ឃាត់៨.៣៦៦នាក់ (ស្រី៨៥២នាក់) និងប្រើប្រាស់២.៧៥៣ករណី ឃាត់៦.៥៤៩នាក់ (ស្រី៣៧៤នាក់)។
អនុវត្តដីកា២១៩ដីកា ឃាត់២១២នាក់ (ស្រី៨នាក់) សារធាតុញៀនគ្រប់ ប្រភេទ៥២៧គីឡូក្រាម ១៧៥,៤៨ក្រាម និង ១៧៥កញ្ចប់ កញ្ឆាក្រៀម៧៤គីឡូក្រាម ៤,៧១ក្រាម និង ១៦៣.៣៥៧ដើម។
សម្ភារៈចាប់យក រួមមាន រថយន្ត៨៩គ្រឿង ម៉ូតូ២.០៨០គ្រឿង ទូរស័ព្ទ ៥.៥០២គ្រឿង ជញ្ជីង ៣៥៦គ្រឿង អាវុធខ្លី២៥ដើម និង អាវុធវែង១៣ដើម៕
Source: Kampuchea Thmey Daily
0 Comments