Ad Code

ភាព​អនាធិបតេយ្យ ​ស្ថិត​ជុំវិញ​ផ្សារ​ដំណាក់​ចង្អើរ​ ត្រូវបាន​កាត់បន្ថយ ខណៈ​ត្រូវ​បាន​បើក​ដំណើរការ​



​កែប ៖ រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ គេ​បាន​សង្កេតឃើញ​បរិវេណ​ផ្សារ​ដំណាក់​ចង្អើរ ហាក់​មាន​សភាព​អាប់អួ​ ខណៈ​ផ្សារ​ខាងលើ​ ត្រូវ​បានរៀបចំ​សាងសង់​ជាថ្មី ហើយ​ផ្លូវ ​នៃ​បរិវេណ​ផ្សារ​ទាំងមូល ត្រូវ បាន​ក្រុម​អាជីវករ​យក​ធ្វើជា​កន្លែង​លក់ដូរ​រាប់​ឆ្នាំ​មកហើយ​ដែរ​។​

គេ​បានដឹងថា ផ្សារ​ដំណាក់​ចង្អើរ ស្ថិតក្នុង​សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ត្រូវបាន​សាងសង់​ជាថ្មី​នៅ​ដើមឆ្នាំ​២០១៦ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ក្រុម​អាជីវករ​ចូល​លក់ដូរ​នៅតាម តូប ស្តង់ នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ហើយ​បរិវេណ​ផ្សារ​ដែល​ធ្លាប់តែ​បង្ក​ការលំបាក​ដោយសារ​អាជីវ​ករ​សង់​តូប​ស្អេក​ស្កះ​ដែល​តែងតែ​រំខាន​ដល់​មហាជន​នោះ ក៏ត្រូវ​បាន​រុះ​រើចេញ​មាន​សោភ័ណភាព​វិញ​ហើយ​ដែរ បន្ទាប់​ពី​ផ្សារ​ខាងលើ ​ត្រូវ​បងប្អូន​អាជីវករ​ចូល​លក់ដូរ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។​

សូមជម្រាបថា បន្ទាប់ពី​ផ្សារ​ដំណាក់​ចង្អើរ​ត្រូវបាន​សាងសង់​ជាថ្មី​ដោយ​ប្រើ​ពេលវេលា​ប្រមាណ​បី​ឆ្នាំ​មក​នោះ ផ្លូវ​ជុំវិញ​ផ្សារ​ទាំងមូល​ត្រូវ​ក្លាយជា​កន្លែង​លក់ដូរ​យ៉ាង​អនាធិបតេយ្យ​បង្ក​ផល​លំបាក​ដល់​អ្នក​ដំណើរ ពិសេស​អ្នកមាន​ទីលំនៅ​ស្ថិត​ជុំវិញ​បរិវេណ​ផ្សារ​តែម្ដង ​មានការ​លំបាក​ចេញចូល សូម្បី​តែ​យានជំនិះ​ក៏​រក​កន្លែង​ចត​គ្មាន​ផងដែរ​។ ​ប៉ុន្តែ​ក្រោយពី​ផ្សារ​ដំណាក់​ចង្អើរ​ត្រូវបាន​បើក​ដំណើរការ​នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែធ្នូ ឆ្នាំ​២០១៨​នេះ បរិវេណ​ផ្សារ​ដំណាក់​ចង្អើរ​មាន​ភាព​ប្រក្រតី​វិញ​ហើយ​។​ចំណែក​ផ្លូវ​ដែល​ធ្លាប់​បិទ​ជិត​រាប់​ឆ្នាំ ក៏​អាច​ធ្វើ​ចរាចរ​បាន​ដូច​មុន​វិញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu