Ad Code

បុរស​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​ស្លាប់ ​ខ​ណៈ​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ



ភ្នំ​ពេ​ញ ៖ យោង​តាម​ប្រភព​ពី​លោក​អនុសេនីយ៍ឯក​ម៉ៅ សាវឿន នាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១​ បាន​ឲ្យ​ដឹង​ថា ​កាលពី​វេលា​ម៉ោង​២១​និង​៤០​នាទី​យប់​ ថ្ងៃទី​២៥​ ខែធ្នូ​នេះ​នៅ​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ក្នុង​ទឹកដី​ខណ្ឌមានជ័យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។



លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ​បុរស​ដែល​ស្លាប់​ឈ្មោះ​ជិន រតនា អាយុ​៣២​ឆ្នាំ​រស់នៅ​សង្កាត់​មិត្តភាព​ខណ្ឌ​៧​មករា​រាជធានី​ភ្នំពេញ​ និង ​ម្នាក់ទៀត​ដែល​រួម​ដំណើរ​បាន​រង​របួស​ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។

តាម​សាក្សី​បាន​ប្រាប់​នគរបាល​ឲ្យ​ដឹង​ថា ​នៅ​ម៉ោង​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ព​ណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1GN-9405 ​បាន​ឌុប​បុរស​ម្នាក់ទៀត​ ដោយ​ធ្វើដំណើរ​ឡើង​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ ហើយ​ពេល​ឡើង​ទៅ​ដល់​លើ​ស្ពាន​ទំនងជា​ស្រវឹង​ក៏​ទៅ​បុក​បង្កាន់ដៃស្ពាន​បណ្តា​ល​ឲ្យ​ដួល​ត្រឡប់ត្រឡិន​អូស​ចំងាយ​ជា​២០​ម៉ែត្រ​ហើយ​ក្នុង​នោះ​ជនរងគ្រោះ​បាន​ស្លាប់​នៅ​នឹង​កន្លែង​ចំណែក​អ្នក​អង្គុយ​ក្រោយ​រង​របួស​ធ្ងន់​។



សាក្សី​បាន​បញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​គឺ​ជនរងគ្រោះ​បើកបរ​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​ក៏​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​បណ្តា​ល​ឲ្យ​ជួប​គ្រោះថ្នាក់​រហូតដល់​ស្លាប់​និង​របួសធ្ងន់​បែបនេះ។​ នគរបាល​ប៉ុស្តិ៍​បាន​ប្រគល់​សព​ទៅ​ឲ្យ​បងប្អូន​ទាំងយប់​ហើយ​ម៉ូតូ​ជនរងគ្រោះ​គឺ​នៅ​រក្សាទុក​នៅ​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍​រង់ចាំ​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​សព​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu