Ad Code

រដ្ឋបាល​ខណ្ឌទួលគោក​កំពុង​បើក​យុទ្ធនាការ​ជួសជុល​ជង្ហុក គ្រលុក​សម្បុកមាន់​លើ​ផ្លូវ​លេខ​១៩២​និង​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ ផ្តល់​ព័ត៌មាន​ពី​ទីតាំង​ជង្ហុក​ដែល​បងប្អូន​ឃើញ



ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន​នេះ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​លើ​ការងារ​ជួសជុល ថែទាំ​ផ្លូវ​ខណៈ​ដែល​យុទ្ធនាការ​ជួសជុល​ជង្ហុក (​គ្រលុក​សម្បុកមាន់​) តាម​ដងផ្លូវ​សាធារណៈ​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​និង​បានសម្រេច​លទ្ធផល​ប្រមាណ​ជាង​៩០​ភាគរយ​ហើយ​នោះ។



ជាក់ស្ដែង កាលពី​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្ដោយ ផ្លូវ​លេខ​១៩២ នៅ​ចន្លោះ​ចាប់ពី​ផ្លូវ​លេខ​២៤៧ រហូតដល់​ផ្លូវ​លេខ​២៦៥ ប្រវែង​ប្រហែល​ជាង​៨០០​ម៉ែត្រ ក្នុង​មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ដែល​កន្លងមក ទទួលរង​ការខូចខាត ដោយមាន​ជង្ហុក​សំបុកមាន់ បង្ក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឆ្លងកាត់​ទើប រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ សម្រេច​ធ្វើការ​ជួសជុល និង​អ៊ុត​កៅស៊ូ តែម្តង​ដើម្បី​ដាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​។



ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក្តី​ អាជ្ញាធរ​ខណ្ឌទួលគោក ​សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​សងខាង​ផ្លូវ​១​ខ្សែ​នេះ ចូលរួម​សហការ​កុំ ដាក់​តាំង​លក់​លើ​ចិញ្ចើម​ផ្លូវ​លើស​ពី​១​ភាគ​៣ បន្ត​ទៀត ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ទៀត និង​ចូលរួម​លើក​សោភណ្ឌភាព​រាជធានី​របស់​យើង​។



គួរ​បញ្ជាក់​ថា កន្លងមក​ថ្មីៗ​នេះ ក៏ដូចជា​បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​អំពាវ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ប្រាប់​ផ្តល់​ព័ត៌មាន​ទីតាំង​ជង្ហុក​ដែល​បងប្អូន​ឃើញ ដោយ​ភ្ជាប់​ជាមួយ​រូបភាព​បញ្ជាក់​នូវ​ទីតាំង​ភូមិសាស្ត្រ ផ្លូវ សង្កាត់ និង​ខណ្ឌ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ក្រុមការងារ​ងាយស្រួល​ដោះស្រាយ​ជួសជុល​ផ្លូវ ​ខណៈ​ដែល​យុទ្ធនាការ​ជួសជុល​ជង្ហុក (​គ្រលុក​សម្បុកមាន់​) តាម​ដងផ្លូវ​សាធារណៈ​បាន​នឹង​កំពុង​ចាប់ផ្តើម​ជា​ទ្រង់ទ្រាយ​ធំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu