Ad Code

កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​បង្គួរ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខាងមុខនេះ



ភ្នំពេញ​ ៖ កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​បង្គួរ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ។ នេះ​បើ​តាម​ការព្យាករណ៍​អាកាសធាតុ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ របស់​ក្រសួង​ធនធានទឹក។

ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹង​ថា ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ខ្សោយ​បន្ដ​គ្របដណ្ដប់​លើ​កម្ពុជា និង​ខ្យល់​ដែល​បក់​មកពី​ទិសអាគ្នេយ៍ (​មកពី​សមុទ្រ​ចិន​ខាងត្បូង​) បាន​នាំ​នូវ​សំណើ មក​ជា​មួយ ដែល​លក្ខណៈ​បែបនេះ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម ទៅ​បង្គួរ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។

ក្រសួង​បញ្ជាក់​ថា ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​បង្គួរ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។

​ក្រសួង​បន្ត​ថា​១ ចាប់ពី​ថ្ងៃទី​៧-១១ ខែធ្នូ អាច​នឹង​មាន​ភ្លៀង​ធ្លាក់ នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត កោះកុង កែប ព្រះសីហនុ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តបាត់ដំបង​។ ២.​ចាប់ពី​ថ្ងៃទី​៧-៩ ខែធ្នូ​៖ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​ខេត្តកំពង់ធំ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និង​ខេត្តមណ្ឌលគិរី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu