Ad Code

មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​រក​ឃើញ បបែល​ងៀត ​​ប្រមាណ​២០​គីឡូក្រាម មាន​សារធាតុ​គីមី ហាមឃាត់​ ដាក់​លក់​ក្នុង​ផ្សារ​លើ​ក្រុងព្រះសីហនុ



ព្រះសីហនុ ​៖​ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​មន្ត្រី​មន្ទីរ ពាណិជ្ជកម្ម ខេត្ត​ និង​មន្ត្រី​​តំណាង​សាលាខេត្ត បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​លក់ដូរ​ម្ហូប​អាហារ​សមុទ្រ​នៅ​ផ្សារលើ​ក្រុងព្រះសីហនុ ​ក្នុង​គោលដៅ​ផ្ដោត​ជាសំខាន់​ទៅលើ​សារជាតិ​គីមី​ហាមឃាត់​ដាក់​ក្នុង​ម្ហូបអាហារ​សមុទ្រ​ក្លាស្សេ​ បន្លែ​​ ផ្លែឈើ​ និង​ផលិតផល​ផ្សេងៗ ​ដែល​បងប្អូន​អាជីវករ​ កំពុង​ដាក់តាំង​លក់ ជា​លទ្ធផល មន្ត្រី​សាខា​កាំ​កុង ត្រូល បាន​រកឃើញ ត្រី​បបែល ងៀត ចំនួន​ប្រមាណ ជិត​២០​គីឡូក្រាម មាន​សារធាតុ​គីមី​(​បូរ៉ា​ក់​) ហាមឃាត់។

លោក​ជា ប៉ិច អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ត្រី​បបែល ងៀត​ចំនួន ប្រមាណ ១៨​គីឡូ​កន្លះ​ខាងលើនេះ មន្ត្រី​កាំកុងត្រូល​ បាន​ធ្វើ​ការដកហូត ​ពី​​តូប​លក់​ដូរ​ចំនួន​០៤​ក្នុង​ផ្សារលើ​ ក្រោយពី​មន្ត្រី​ជំនាញ បានធ្វើ​តេស្ត រកឃើញ​មាន​លាយ​សារធាតុគីមី ( ប៉ូ​រ៉ា​ក់​)​ដែល​ជា​សារធាតុគីមី​ហាមឃាត់ បង្ក​​ផលប៉ះពាល់ ដល់ សុខភាព អ្នក បរិភោគ។

នៅ​ចំពោះមុខ បន្ទាប់ពី​ធ្វើការ​ដកហូត ត្រី​បបែល ងៀត ខាងលើនេះ​ដើម្បី យកទៅ កម្ទេចចោល​រួចមក មន្ត្រី​កាំកុងត្រូល ខេត្ត​ព្រះសីហនុ ​ក៏បាន​ធ្វើការ​អប់រំ​ទៅដល់ អាជីវករ ដែល​ពាក់ព័ន្ធ​នឹង​ធ្វើ​កិច្ចសន្យា​ឱ្យ​ប្រុងប្រយ័ត្ន និង​បញ្ឈប់​ការលក់ដូរ​ម្ហូបអាហារ​សមុទ្រ លួច ដាក់​លាយ​សារ​ធាតុគីមី បែបនេះ​ជា​បន្តទៀត​នៅ​ថ្ងៃ​ខាងមុខ​។​

ជាមួយគ្នានេះ មន្ត្រី​សាខា កាំកុងត្រូល​ក៏បាន​ធ្វើការ​ណែនាំ​ផងដែរ​ទៅដល់​បងប្អូន​ជា​អាជីវករ​ទាំងអស់​ឲ្យ​មានការ​យល់ដឹង​បន្ថែមទៀត​និង​រួម​គ្នា​លុបបំបាត់​ឲ្យ​បាន​ទាំងស្រុង​ នូវ​ការ​ដាក់​សារធាតុគីមី​អ្វី​នៅក្នុង​ផលិតផល​ម្ហូប​អា​ហារ ខូច​គុណភាព​ប្រើប្រាស់​។​

លោក ម៉ាង ស៊ី ណេ​ត ប្រធាន សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ បញ្ជាក់ថា សុខភាព​ប្រជាជន​ទាំង​កម្លាំងកាយ និង​ប្រាជ្ញា​គឺជា​កត្តា​អាទិភាព​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ ហើយ ការជ្រើសរើស​អាហារ​ដែ​ល​មាន​សុវត្ថិភាព​មក​បរិភោគ​គឺជា​បញ្ហាសំខាន់ ដូចនេះ ដើ​ម្បី​ចូលរួម ចំណែក​ក្នុង​ចលនា បង្កើន​សុវត្ថិភាព​ចំណីអាហារ​ក្នុង​ខេត្ត​ផង និង​ដើម្បី ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ជាតិ និង​អន្តរជាតិ​ផង សូម​បងប្អូន អាជីវករ​ទាំងអស់ រួម​នឹង ម្ចាស់ អាហា​រដ្ឋា​ន​នានា សូម​រួម​គ្នា លុបបំបាត់ និង​លក់ដូរ តែ​ផលិតផល​ម្ហូបអាហារ បន្លែ ផ្លែឈើ គ្មាន​សារធាតុ​គីមី ធានាបាន​សុវត្ថិភាព សុខុមាលភាព របស់​ប្រជាពលរដ្ឋ​ ក៏​ដូចជា​ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរជាតិ​។ ហើយ​សម្រាប់ ផ្សារលើ​នេះ មាន​មន្ត្រី កាំកុងត្រូល នៅ​ជាប្រចាំ ដើម្បី ធ្វើការ​ត្រួតពិនិត្យ គ្រប់ពេលវេលា​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu