Ad Code

សំណុំរឿង​រំលោភ​លើ​ទំនុក​ចិត្ត ​តុលាការ​ខេត្ត​ក្រចេះ​ បញ្ជា​ឲ្យ​ចាប់ខ្លួន​ស្ត្រី​ជើង​ខ្លាំង​ម្នាក់​



​ក្រចេះ ៖ ស្ត្រី​ម្នាក់​ ដែល​ល្បីល្បាញ​ថា​ជា​អ្នក​រកស៊ី​មិនចេះ​ខាត​ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ក្រចេះ​ បង្គាប់​ឲ្យ​ឃាត់ខ្លួន​ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​ ពាក់ព័ន្ធ​ទៅនឹង​រឿង​រំលោភ​លើ​ទំនុកចិត្ត​មាន​ទឹកប្រាក់​ជាច្រើន​ម៉ឺន​ដុល្លារ។​

ជនជាប់ចោទ​ដែល​តុលា​ការ​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន ​ឈ្មោះ ភី មុំ អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត លោក ជា សុភ​ក្ត្រ បាន​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូលខ្លួន នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ក្នុង​សំណុំ​រំលោភ​លើ​សេចក្តីទុកចិត្ត លើ​ទំហំ​ប្រាក់​ចំនួន​ជាង​១​សែន​ដុល្លារ ពី​ដើមបណ្ដឹង​ ដែល​ជា​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​មួយ។​

នេះ​គ្រាន់តែ​ជាការ​អនុវត្ត​បណ្ដឹង​ថ្មី​មួយ​ពី​ដើមបណ្ដឹង​ ទាក់ទង​នឹង​លុយ​ជាង​១​សែន​ដុល្លារ ពី​ភាគី​ម្ចាស់​ភាគហ៊ុន​ដែល​ស្ត្រី​ ឈ្មោះ ភី មុំ បាន​កិបកេង​ប្រាក់​បំបាត់​យក ខណៈ​ដែល​ស្ត្រី ជា​អាជីវករ​រូប​នេះ​នៅ​មាន​បណ្ដឹង​ជាច្រើន​ដទៃទៀត ពី​ដើមបណ្ដឹង​ផ្សេងគ្នា​នៅក្នុង​ខេត្ត​ ក៏​ដូចជា​នៅ​ក្រៅ​ខេត្ត​លើ​សំណុំរឿង​ទាក់ទង​នឹង​ប្រាក់​នេះ​តែម្ដង​។​

កាលពី​ពាក់កណ្ដាល​ខែ​ឧសភា ឆ្នាំ​២០១៤ ស្ត្រី​រូបនេះ ធ្លាប់​ត្រូវ​បាន​តុលាការ​ខេត្ត​ក្រចេះ ចុះ​អនុវត្ត​ដីកា​រឹបអូស​លំនៅឋាន និង​រឹបអូស​រថយន្ត ផ្អើល​ទីប្រជុំជន​ក្រុង ក្រចេះ​ម្តង​ជា​ពីរដង​រួចមកហើយ ក្នុង​សំណុំរឿង​ជំពាក់​ប្រាក់​មួយ។​

ចំពោះ​សំណុំរឿង​រំលោភ​លើ​ទំនុក​ចិត្ត​ថ្មី​នេះ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ បានសម្រេច​ចោទ​ប្រកាន់ ​ឈ្មោះ មុំ ភី ហើយ​បញ្ជូន​សំណុំរឿង ​និង​ជនជាប់ចោទ​ឲ្យ​ចៅក្រម​ស៊ើបសួរ​សម្រេច​តាម​​នីតិវិធី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu