Ad Code

សិក្ខាសាលា​ ស្ដីពី​អាជីវកម្ម​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ធ្វើ​នៅ​ខេត្ត​សៀមរាប



​សៀមរាប ៖ សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ចំនួន៥ ប្រចាំ​ឆ្នាំ​២០១៨ របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា ស្ដីពី ​"​អាជីវកម្ម​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​" បាន​បន្តធ្វើ កាលពី​ថ្ងៃទី​៥ ​ខែធ្នូ ​ឆ្នាំ​២០១៨​ នៅ​ខេត្ត​សៀមរាប ដែល​ជា​គោលដៅ​ទី​បី​ ក្នុងចំណោម​ខេត្ត​ទាំង​ប្រាំ បន្ទាប់ពី​គោលដៅ​ទី១​ និង​ទី​២​ ត្រូវបាន​បញ្ចប់​។​

សិក្ខាសាលា​នេះ មាន​គោលបំណង​ផ្សព្វផ្សាយ ​និង​ពង្រីក​ការ​យល់ដឹង​អំពី​ការ​វិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​ទូទាំង​ប្រទេស​កម្ពុជា កសាង​ទំនុកចិត្ត​របស់​វិនិយោគិន និង​ផ្ដល់ឲ្យ​វិនិយោគិន​នូវ​ជំនាញ និង​យុទ្ធសាស្ត្រ​ចាំបាច់​សម្រាប់​ការ​វិនិយោគ​មួយ​នេះ​។

ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង គឺជា​គោលដៅ​បន្ទាប់ ត្រូវ​បាន​ចាត់ទុកជា​ខេត្ត​សក្ដានុពល​ខ្ពស់ ដោយសារតែ​ចំនួន​ប្រជាជន ប្រវត្តិ​វិនិយោគ និង​កម្រិត​ជីវភាព​របស់​ប្រជាជន​។

លោក សុខ ដា​រ៉ា អគ្គនាយករង ​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា បាន​មាន​មតិ​ស្វាគមន៍ ណែនាំ​អំពី​ឧបករណ៍​និ​ស្ស​ន្ទ ក៏ដូចជា​បញ្ជាក់​ពី​ភារកិច្ច​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា ក្នុង​ការ​លើកកម្ពស់​ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ និង​ការសម្រួល​ដល់​ការរីកលូតលាស់​ នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​ស្រប​ច្បាប់​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​។

លោក យន់ សុវណ្ណារ៉ា អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម​គម្រោង​វិនិយោគ​រួម និង​អាជីវកម្ម​ឧបករណ៍​និ​ស្ស​ន្ទ​ នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានបង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ការរីកចម្រើន​ នៃ​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ក្របខ័ណ្ឌ​បទប្បញ្ញត្តិ បញ្ហា​ប្រឈម និង​ផែនការ​របស់​គណៈកម្មាធិការ​មូល​ប​ត្រ​កម្ពុជា​ ក្នុងការ​អភិវឌ្ឍ​វិស័យ​ឧបករណ៍​និ​ស្ស​ន្ទ​បន្ថែម​ទៀត​។​

លោក Hosea Poon នាយក​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​ នៃ ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល ត្រូវបាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​កិត្តិយស​សម្រាប់​សិក្ខាសាលា​នៅ​ខេត្តសៀមរាប​នេះ​។

ជាមួយនឹង​ក្ដី​សោមនស្ស​រីករាយ លោក Poon បាន​បញ្ជាក់ថា ការលើកកម្ពស់​ការយ​ល់​ដឹង​លើ​ការ​ជួញដូរ​ឧបករណ៍​ហិរញ្ញវត្ថុ​ជា​សាធារណៈ គឺជា​ស្ថិតនៅ​តំបន់​កំពូល ​នៃ​បញ្ជី​ការងារ​អាទិភាព​របស់ ហ្គោល​ដេ​ន អេ​ហ្វ​អិ​កស៍ លីង ឃែ​ភី​ថ​ល​។
​លោក Poon បាន​បន្ថែមថា ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា កំពុង​បន្ត​រីក​លូតលាស់ និង​ឆ្ពោះ​ទៅរក​សក្ដានុពល​ពេញលេញ​របស់​វា​។ ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ជាច្រើន បានទទួល​អាជ្ញាប័ណ្ណ ដូច្នេះ ការវិវឌ្ឍន៍ ​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា នឹង​កាន់តែ​ឆាប់រហ័ស៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu