Ad Code

បុរស​ម្នាក់ ​តូច​ចិត្ត​នឹង​ខ្លួន​កើត​ជំងឺ​អេដស៍ សម្រេចចិត្ត​ចង.ក​ ធ្វើ​អត្តឃាត



ឧត្តរមានជ័យ ​៖ មាន​ករណី​អត្តឃាត​ដោយ​ចង.ក​ សម្លាប់​ខ្លួន​មួយ​បានកើត​ឡើង​នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ ឈ្មោះ ឡេង លេខ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ឈូក ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង បាន​យក​ក្រមា​ចង.ក​សម្លាប់​ខ្លួនឯង​ព្យួរ​នឹង​ដើម​ត្រ​សេក​កម្ពស់​២​ម៉ែត្រ ពី​ដី នៅ​ក្នុង​ព្រៃ​ខាងជើង ​ផ្លូវជាតិ​លេខ​៦៧ ចំណុច​ផ្លូវ​ឡើង​ភ្នំ ចម្ងាយ​៥០០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់។

សមត្ថកិច្ច​បាន​បន្តទៀត​ថា ដោយ​មូលហេតុ តូចចិត្ត​នឹង​ខ្លួន​កើត​ជំងឺ​អេដស៍។ ករណី​នេះ បន្ទាប់ពី​ទទួល​ព័ត៌មាន​បាន​ភ្លាម អធិការ​នគរបាល​ស្រុក បាន​ចាត់តាំង​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​រដ្ឋបាល ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែងកើតហេតុ ក្រោយពី​ស្រាវជ្រាវ​រួច​ឃើញថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ចង.ក​ពិតប្រាកដ​មែន រួចហើយ​សមត្ថកិច្ច​បា​ន​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu