ព្រះសីហនុ ៖ នគរបាលការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាបករណីជំរិតទារប្រាក់លើជនជាតិចិនដូចគ្នា ចំនួន៧នាក់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងជាង១រសៀល ចំណុចក្រុមទី៤២ ភូមិ៥ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីក្រុងព្រះសីហនុបានឲ្យដឹងថា ប្រតិបត្តិការនេះ ឃាត់ខ្លួនជនជាតិចិនចំនួន៧នាក់ និងរំដោះបានជនរងគ្រោះចំនួន២នាក់ ដែលជាជនជាតិចិនដូចគ្នា ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួនរួមមាន អាវុធខ្លីម៉ាក K59 ចំនួន១ដើម, គ្រាប់ចំនួន៤គ្រាប់, បង់ចំនួន២, ទូរស័ព្ទចំនួន៨គ្រឿង, ខ្នោះដែកចំនួន១គូ, ដំបងជ័រ(គ្រលាស់ចេញដែក)ចំនួន២ និងសម្ភារៈធ្វើទារុណកម្មមួយចំនួនទៀត។
បច្ចុប្បន្ន ជនជាតិចិនទាំង៧នាក់ កំពុងត្រូវបានមន្ត្រីជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនឡើងតុលាការ សម្រេចតាមច្បាប់ ៕
Source: Kampuchea Thmey Daily
0 Comments