តារាហូលីវូដ Angelina Jolie និង Brad Pitt បានឈានដល់កិច្ចព្រមព្រៀងមួយស្តីអំពីការមើលថែកូនទាំងប្រាំមួយនាក់របស់ពួកគេដើម្បីជៀសវាងការឡើងតុលាការ។
Pitt និង Jolie បានប្រកាសលែងលះនៅក្នុងខែកញ្ញាឆ្នាំ២០១៦បន្ទាប់ពីរៀបការបានពីរឆ្នាំនិងនៅជាមួយគ្នាអស់រយៈពេល១១ឆ្នាំ។
កូនៗបីនាក់របស់ពួកគេគឺជាកូនបង្កើតហើយកូនបីនាក់ផ្សេងទៀតគឺជាកូនចិញ្ចឹម។
មេធាវីរបស់ Jolie ឈ្មោះ Samantha Bley DeJean បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចព្រមព្រៀងមើលថែកូនត្រូវបានយល់ព្រមកាលពីពីរសប្តាហ៍មុនហើយត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរនិងចៅក្រម”។
អ្នកទាំងពីរត្រូវបានគេកំណត់ថានឹងឡើងតុលាការនៅថ្ងៃទី៤ខែធ្នូ។ កិច្ចព្រមព្រៀងនេះមានន័យថា ពួកគេនឹងមិនត្រូវតទល់គ្នានៅក្នុងតុលាការទេ។
កាលពីដើមឡើយ Jolie ចង់បានការថែរក្សាកូនតែម្នាក់ឯងខណៈពេលដែល Pitt បានស្នើសុំឲ្យមានការថែទាំរួមគ្នា។
យ៉ាងណាក្តី លោកស្រី DeJean និយាយថា លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះគឺជាការសម្ងាត់។
គូស្វាមីភរិយានេះនៅតែកំពុងធ្វើការលម្អិតអំពីការលែងលះរបស់ពួកគេខណៈការបែងចែកទ្រព្យសម្បត្តិត្រូវបានគេរាយការណ៍ថាជាកត្តាសំខាន់៕ AFP
Source: Kampuchea Thmey Daily
0 Comments