Ad Code

ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ ខណៈ​បង្ហោះ​Drone​នៅ​ខាងមុខ​ព្រះបរមរាជវាំង



ភ្នំពេញ ​៖​ ជនជាតិ​ចិន​ម្នាក់ ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជ័យជំនះ​ឃាត់ខ្លួន ​ខណៈដែល​បុរស​ជនជាតិ​រូបនោះ ​បាន​បង្ហោះ​(Drone)​បំពាក់​កាមេរ៉ា​ថត​យក​ទិដ្ឋភាព​នានា​នៅ​តំបន់ ហាមឃាត់​ខាងមុខ​ព្រះបរមរាជវាំង​នៅ​ថ្ងៃ​អង្គារ​០៤​កើត ខែ​មិគសិរ ឆ្នាំ ចរ សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​១១​ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច។

មន្ត្រី​ប៉ុស្តិ៍​នគរបាល​ជ័យជំនះ​បាន​ឲ្យ​ដឹងថា​ ជនបរទេស ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ឈ្មោះ ភេទ​ប្រុស ZHANG CHUI FENG​អាយុ​២៩​ឆ្នាំ ជនជាតិ ចិន​មុខរបរ​ទេសចរណ៍ កាន់​លិខិត​ឆ្លងដែន​លេខ E48750427​ស្នាក់នៅ សណ្ឋាគារ Viva Boutique Hotel& Pub បន្ទប់​លេខ​503​ ដែល មាន​ទីតាំង​ផ្ទះ​លេខ​២1Eo ផ្លូវ​លេខ​104 ភូមិ​8 សង្កាត់ សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​ពីបទ បង្ហោះ​ឧបករណ៍​ដ្រូ​ន បំពាក់​ដោយ​កាមេរ៉ា​ថតរូប បញ្ជា​ដោយ​តេ​ឡេ​​កុម្ម៉ង់​(DRONE) នៅ​ចំណុច​មុខ​ព្រះបរមរាជវាំង​ផ្លូវ​សុធារស ភូមិ ១​សង្កាត់​ជ័យជំនះ​ ខណ្ឌ​ដូនពេញ ដោយ​គ្មាន​ការអនុញ្ញាត។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ​វត្ថុតាង​ចាប់យក​មាន​(DRONE)​ ដែល​បំពាក់​ដោយ​​កាមេរ៉ា​ថតរូប​បញ្ជា​ដោយ​តេ​ឡេ​​កុម្មង់​ម៉ាក​D J I ពណ៌​ស លាយ​ខ្មៅ​ចំនួន​០១​គ្រឿង (​ផលិត​នៅ​ប្រទេស​ចិន​) ថ្ម​ចំនួន ០១​ដុំ តេ​ឡេ​បញ្ជា​ចំនួន ០១ ព​ណ៌​ខ្មៅ​ទូរ​ស័ព្ទដៃ​ចំនួន ០១​គ្រឿង​ម៉ាក​HUAWEI​ ពណ៌​ខ្មៅ និង​កាបូបស្ពាយ​ក្រោយខ្នង​ពណ៌​ខ្មៅ​ចំនួន​០១​។​

​បច្ចុប្បន្ន​ជនជាតិ​ចិន​រូប​នោះ​ ត្រូវបាន​កម្លាំង​ខណ្ឌ​និង​ប៉ុស្តិ៍​បាន​ប្រគល់​ជូនទៅ​កម្លាំង នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ចាត់ការ​តាម នីតិ​វិធី​ច្បាប់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu