Ad Code

មនុស្ស​៤​នាក់ ​​រង​របួស​ធ្ងន់​ស្រាល ​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ



រតនគិរី​ ៖​ មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់ បាន​រង​របួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​២​គ្រឿង​បុក​គ្នា ក្នុងទិសដៅ​បញ្ច្រាស​គ្នា កាលពី​វេលា​ម៉ោង​១​និង​៥៦​នាទី​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៧៨A ឆ្ពោះទៅ​ស្រុក​អណ្ដូង​មាស ស្ថិតនៅ​ភូមិ​មួយ (​បរ​កែវ​ចាស់ ) ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី​។​

​នគរបាល​ស្រុក​បរ​កែវ​បាន​ឲ្យ​ដឹងថា ភាគី​ម៉ូតូ​បង្ក​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C១២៥ ស៊េរី​ឆ្នាំ​២០១៧ បើកបរ​ដោយ​ឈ្មោះ មាន សំណាង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ សព្វថ្ងៃ​រស់នៅ​ភូមិ​មួយ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្ត​រតនគីរី (​រងរបួស​បាក់​ផ្គាម​ខាងឆ្វេង​) និង​អ្នករួមដំណើរ​ឈ្មោះ ប៊ុន ណា​ថាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ សព្វ​ថ្ងៃ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​រងរបួស​បាក់ដៃ​ខាងឆ្វេង)។

ចំណែក​ម៉ូតូ​ជនរងគ្រោះ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម C១២៥ ស៊េរី​ឆ្នាំ​២០១៧ ដូចគ្នា បើកបរ​ដោយ​ឈ្មោះ សោម កុសល់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ សព្វថ្ងៃ​រស់នៅ​ភូមិ​ចែ​ត្រ ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្ត​រតនគីរី រង​របួស​ជើង​ខាងឆ្វេង និង​បំពង់ក រួម​ដំណើរ​ជាមួយ​កូនស្រី​ឈ្មោះ កុសល់ ស្រី​ពេជ្រ អាយុ​១៣​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​/​ឃុំ​ជាមួយគ្នា​(​របួសស្រាល​)​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​ ​ដោយឡែក​ម៉ូតូ​ទាំង​២​គ្រឿង សមត្ថកិច្ច​យកមក​រក្សាទុក នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ឡា​មិញ រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu