Ad Code

បើក​រថយន្ត​មិន​ប្រយ័ត្ន ប៉ះ​ម៉ូតូ​បណ្ដាល​ឲ្យ​យុវជន​២​នាក់​របួសធ្ងន់



រតនគិរី​ ៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ចន្ទ ៣​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ចំណុច​មុខផ្ទះ​ឈ្មោះ ហួរ សា​រឹ​ទ្វេ ស្ថិតនៅ​ភូមិ​សិ៍​ល សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង។

លោក​ជាង ហឿង នាយ​ប៉ុស្តិ៍​សង្កាត់​យក្ខ​ឡោម​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ​ឆ្លាម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​ភ្នំពេញ ១B-៨៥៨៨ បើកបរ​ដោយ​ឈ្មោះ តេ​វ ញឿ​ង ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​កប ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ខេត្តរតនគិរី (​របួសធ្ងន់​) ​បើកបរ​ក្នុង​ទិសដៅ​ពី​កើតមក​លិច​។​ អ្នករួមដំណើរ​ម្នាក់​ឈ្មោះ តេ​វ សី​វិ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​សិស្ស ត្រូវជា​ប្អូន បាន​រង​របួស​ធ្ងន់។​

​ចំណែក​រថយន្ត​បង្ក​មួយគ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ (​ផ្លូវ​៥) ពណ៌​ទឹក​​ប៊ិច​លា​យស ពាក់​ស្លាក​លេខ​កំពង់ចាម ៣A-៦៦៤១ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ​ក្រោយ​កើតហេតុ​បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា។​

​លោកនាយ​ប៉ុស្តិ៍​រូបនេះ​បាន​បន្តថា មុនពេល​កើតហេតុ ម៉ូតូ​១​គ្រឿង​ជិះ​ដោយ​យុវជន​២​នាក់ ស្របពេល​នោះដែរ​មាន​រថយន្ត​ខាងលើ​ បាន​ជែង​ម៉ូតូ​ជនរងគ្រោះ​នៅ​ពីមុខ​មិន​ផុត​ ក៏​ប៉ះ​ដៃចង្កូត​ជនរងគ្រោះ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ទៅ​នឹង​ផ្លូវថ្នល់​រងរបួស​ធ្ងន់។​

​ក្រោយ​កើតហេតុ​នគរបាល​មូលដ្ឋាន​និង​នគរបាល​ចរាចរណ៍​បាន​ចុះមក​អន្តរាគមន៍​ធ្វើការ​វាស់វែង​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត។​

​ដោយឡែក​មធ្យោបាយ​ទាំង​២​គ្រឿង​ត្រូវបាន​នគរបាល​រឹបអូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu