Ad Code

កីឡាករ Felipe Anderson របស់​ក្រុម​West Ham​កំពុង​អបអរ​គ្រាប់​បាល់​របស់គាត់



កីឡាការិនី​Serena Williams នឹងមិន​ពិភាក្សា​នោះទេ​ ចំពោះ​ឧប្បត្តិ​ហេតុដែល​បានកើត​ឡើង​អំឡុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ US Open ពេលដែល​នាង​ចាញ់​កីឡាការិនី​ជប៉ុន​Naomi Osaka កាលពី​ខែកញ្ញា​កន្លងទៅ ហើយ​នាង​នឹង​បន្ត​សម្លឹង​ មើល​ការងារ​ខ្ពស់​ជាង​នេះ​ទៀត។ នេះ​បើ​យោង​តាម​សម្តី​របស់​កីឡាការិនី​អាមេរិក​ម្នា​កក់​នេះ បាន​និយាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្នុង​ទីក្រុង Abu Dhabi ប្រទេស​អារ៉ាប់​រួម កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

នៅ​ការ​បង្ហាញខ្លួន​លើក​ទីលាន​ជា​លើកដំបូង ចាប់តាំងពី​មាន​វគ្គ​ផ្តាច់ព្រ័ត្រ​ជម្លោះ​របស់​នាង នៅ​ទីក្រុង​ញូវយ៉ក កីឡាការិនី​Williams​បាន​ចាញ់​ការប្រកួត​ពិព័រណ៍ ជាមួយ​បងស្រី​Venus ក្នុង​លទ្ធផល​ពិន្ទុ​4-6, 6-3, 10-8 នៅ​រដ្ឋធានី​របស់​ប្រទេស​អារ៉ាប់​រួមមួយ​នេះ ហើយ​បច្ចុប្បន្ន នាង​នឹង​បន្តដំណើរ​ត្រង់​ទៅកាន់​ទីក្រុង Perth របស់​អូស្ត្រាលី ដើម្បី​ចូលរួម​ការប្រកួត Hopman Cup ជាមួយនឹង​មិត្ត​រួម​ជាតិ​Frances Tiafoe​។​

នៅពេល​សួរថា​តើ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​US Open គឺជា​ប្រធានបទ​មួយ​ដែល​នាង​ចង់​ចៀសវាង ខណៈពេលដែល​រដូវ​កាល​ថ្មី​ចាប់ផ្តើម​ឬ កីឡាការិនី​Serena បាន​និយាយថា នាង​មិន​ចង់​ចៀសវាង​អ្វីមួយ​នោះទេ​។ នាង​គ្រាន់តែ​មិន​ចង់​និយាយ​ពី​រឿង​ដែល​បាន​កើតឡើង​ប៉ុណ្ណោះ​។ នាង​និយាយ​ពី​វា អ្នក​រាល់គ្នា​និយាយ​ពី​វា​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ហើយ​វា​គឺ​រឿង​ល្អ​បំផុត​ដែល​ត្រូវ​គិតពី​ការងារ​ធំ ហើយ​ល្អប្រសើរ​ជាង​នេះ​។​

ជាការ​ពិតណាស់ថា ការងារ​ធំ និង​ល្អប្រសើរ​ជាង​នេះ គឺ​ស្ថិតនៅក្នុង​ចិត្ត​របស់​កីឡាការិនី​Serena ខណៈពេលដែល​នាង​បាន​និយាយ​ទទួលស្គាល់​កាល​តាំងពី​ថ្ងៃ​ដែល​នាង​ឈ្នះ​ជើង​Grand Slam ២៤​លើក​មកម្ល៉េះ ហើយ​វា​នឹង​ក្លាយជា​គោលដៅ​បន្ទាប់​របស់​នាង​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu