កីឡាករ Ryoyu Kobayashi បានក្លាយជាកីឡាករជប៉ុនលើកដំបូងគេក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ឈ្នះជើងបើកឆាកនៅការប្រកួតលោតជិះស្គី Four Hills ក្នុងទីក្រុង Oberstdorf ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ។
គាត់រកបានពិន្ទុសរុប២៨២.៣ពិន្ទុ ក្រោយការលោត២លើក ដើម្បីផ្តួលកីឡាករម្ចាស់ស្រុកអាល្លឺម៉ង់ Markus Eisenbacherដែលឈរនៅលេខ២ មាន២៨១.៩ពិន្ទុ ហើយនិងកីឡាករ Stefan Kraft របស់អូទ្រីស ឈរនៅលេខ៣ មាន២៨០.៥ពិន្ទុ។
កីឡាករវ័យ២២ឆ្នាំម្នាក់នេះ បានក្លាយជាកីឡាករជប៉ុនដំបូងគេឈ្នះព្រឹត្តការណ៍ Four Hills ចាប់តាំងពីអតីតកីឡាករ Kazuyoshi Funaki កាលពីឆ្នាំ១៩៩៧-៩៨ ដែលបានឈ្នះការប្រកួតនេះ នៅលើភ្នំពាល់អាល្លឺម៉ង់ កាលពីរយៈពេល២១ឆ្នាំមុន។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Kobayashi មិនទាន់អស់ចិត្តនោះទេ ថ្វីត្បិតតែសម្រេចបានជ័យជំនះនៅមុខក្រុមអ្នកគាំទ្រជាង២៥.០០០នាក់ក្នុងរដ្ឋ Bavariaនេះក៏ដោយ។
លោកបាននិយថា លោកមិនទាន់គិតពីជើងឯកមួយនេះនៅឡើយទេ លោកត្រូវតែបោះជំហានបន្តិចម្តងៗ ហើយបច្ចុប្បន្ន លោកកំពុងតែសំឡឹងមើលការប្រកួត Garmisch-Partenkrichen មួយទៀត៕
Source: Kampuchea Thmey Daily
0 Comments