ក្រុម Man Cityបានរស់រានពីបរាជ័យ២លើកជាប់ៗគ្នារបស់ពួកគេជាមួយនឹងជ័យជំនះ៣-១លើក្រុម Southampton កាលពីថ្ងៃអាទិត្យ ហើយនិងបានបិទគំលាតនាំមុខរបស់ក្រុម Liverpoolនៅលើកំពូលតារាង Premier Leagueមកនៅ៧ពិន្ទុវិញ មុនពេលក្រុមកំពូលតារាងទាំង២ជួបគ្នានៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។
ក្រុមជើងឯករបស់លោក Pep Guardiolaត្រូវការលំនឹងលេងរបស់ពួកគេមកវិញ ក្រោយទទួលរងបរាជ័យដ៏គួរភ្ញាក់ផ្អើលជាមួយក្រុម Crystal Palace និងក្រុម Leicester City ហើយគ្រាប់បាល់ពីកីឡាករ David Silva, Sergio Aguero និងគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ James Ward-Prowse ធ្វើឲ្យពួកគេសម្រេចបានជ័យជំនះនៅក្នុងទឹកដី St. Mary’s ។
កីឡាករ Charlie Austin គួរតែបានធ្វើឲ្យក្រុម Southampton នាំមុខមុនទៅហើយ ប៉ុន្តែបែរជាគាត់គ្រប់គ្រងបាល់មិនបានល្អទៅវិញ ក្រោយលេងនៅមុខទីម្នាក់ឯង។
ក្រុម Man Cityបានធ្វើការនាំមុខ ពេលដែលការស៊ុតបាល់កីឡាករ Sterlingផ្លាត់ត្រូវចំកីឡាករ Ward-Prowse ហើយកីឡាករ Agueroបន្ថែម១គ្រាប់ទៀត ពីការបញ្ជូនបាល់ពីកីឡាករ Zinchenkoនៅនាទី៣ក្នុងម៉ោងបញ្ចប់ក្នុងតង់ទី១។
អ្នកចាំទី McCarthy សង្គ្រោះបាល់យ៉ាងល្អពីការស៊ុតបាល់របស់កីឡាករ Sterlingនិងកីឡាករ Mahrezក្រោយសម្រាក់តង់ទី១ ខណៈដែលកីឡាករ Aguero ស៊ុតប៉ះរបារទី ហើយកីឡាករ Hojbjergត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត សម្រាប់កំហុសមកលើកីឡាករ Fernandinho៕
Source: Kampuchea Thmey Daily
0 Comments