កីឡាករសញ្ជាតិបារាំង Pogbaដែលឈ្នះ World Cupនោះ មាននូវទម្រង់លេងដ៏អស្ចារ្យរបស់គាត់ម្តងទៀត ចាប់តាំងពីការផ្លាស់ប្តូរការដឹកនាំរបស់ក្លិប ដោយរកបានគ្រាប់បាល់ ក្រោយលេងបាន៥នាទីប៉ុណ្ណោះ ជាមួយនឹងការ Sliceបាល់នៅពីក្រោយបង្គោលទី ក្រោយការបញ្ជូនបាល់ពីកីឡាករ Marcus Rashford។
កីឡាករ Pogbaដែលរកបាន២គ្រាប់ផងដែរ ពេលប៉ះជាមួយក្រុម Huddersfieldនៅថ្ងៃ Boxing Day( ២៦ ខែធ្នូ)នោះ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះនាំមុខ២-០ក្រោយពីការបញ្ជូនបាល់របស់កីឡាករ Ander Herrera។
គ្រាប់បាល់ទី៣របស់ក្រុម Man Utdបានមកដល់នៅនាទី៤៥ ពេលដែលកីឡាករ Anthony Martialបញ្ជូនបាល់ទាប ហើយកីឡាករ Rashfordជាអ្នកពេនមួយជើងបានសម្រេច។
ក្រុម Bournemouth ដណ្តើមបាន១គ្រាប់វិញនៅម៉ោងបញ្ចប់ការប្រកួតក្នុងតង់ទី១ ពេលដែលកីឡាករ David Brooksញាក់បាល់ផុតខ្សែការពារក្រុម Man Utd និងបញ្ជូនបាល់ឲ្យកីឡាករ Nathan Akeដែលបានពេនមួយជើងផុតដៃអ្នកចាំទី David De Gea។
កីឡាករ Romelu Lukaku សម្រេចបានជ័យជំនះ៤-១ក្រោយចូលលេងជាកីឡាករបម្រុងនៅនាទី៧០ ពេលដែលកីឡាករ Pogbaបោះបាល់ឲ្យ រួចស៊ុតមួយជើងផុតដៃអ្នកចាំទី Asmir Begovic ។
កីឡាករ Pogba ស្ទើរតែរកបាន៣គ្រាប់ម្នាក់ឯងទៅហើយ ពេលដែលការស៊ុតបាល់ពីចម្ងាយ៣០ម៉ែត្ររបស់គាត់បែរជាត្រូវចំបង្គោលទីទៅវិញ៕
Source: Kampuchea Thmey Daily
0 Comments