Ad Code

គ្រាប់​បាល់​របស់ Mandzukic​ជួយ​ឲ្យ​ក្រុម Juventus​ឈ្នះ​ក្រុម Inter Milan១-០



ក្រុម​មិនដែល​ចាញ់ Juventus​រកបាន​ជ័យជំនះ​១៤​លើក​ពី​១៥​ប្រកួត​នៅ​ក្របខណ្ឌ Serie A​ក្នុង​រដូវ​កាល​នេះ ពេលដែល​ការ​តែ​តបាល់​បញ្ចូល​ទី​ក្នុង​តង់​ទី​២​របស់​កីឡាករ Mario Mandzukic ធ្វើ​ឲ្យ​ពួកគេ​រកបាន​ជ័យជំនះ​១-០ លើ​ក្រុម Inter Milan នៅ​ការប្រកួត Derby D'Italia កាលពី​ថ្ងៃ​សុក្រ ក្រោយ​ក្រុម​ភ្ញៀវ បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើនលើក​ច្រើនសា​រួចមក​នោះ​។​

កីឡាករ​សញ្ជាតិ​ក្រូ​អាត​ម្នាក់នេះ បាន​ទម្លុះ​ភាពទាល់ច្រក​នៅ​នាទី​៦៦ ជាមួយនឹង​គ្រាប់​បាល់​ទី​៧​របស់គាត់​ក្នុង​យុទ្ធនាការ​នេះ ក្រោយ​ក្រុម Juventus រស់រាន​ពី​ការដាក់​សម្ពាធ​ខ្លាំង​ពី​ក្រុម​ភ្ញៀវ ពេលដែល​កីឡាករ Roberto Gagliardini ស៊ុត​បាល់​ប៉ះចំ​បង្គោល​ទី​។​

ជ័យជំនះ​នេះដែរ បានធ្វើ​ឲ្យ​ក្រុម Juventus រកបាន​៤៣​ពិន្ទុ​ក្នុងចំណោម​៤៥​ពិន្ទុ​ឈរ​នៅលើ​កំពូល​តារាង ពោលគឺ​មាន​១១​ពិន្ទុ​នាំមុខ​ក្រុម​លេខ​២ Napoli ដែល​នឹង​បើកទ្វារ​ស្វាគមន៍​ក្រុម Frosinone​នៅ​ថ្ងៃ​សៅរ៍ ខណៈពេល​ពួកគេ​តាម​ប្រ​មាញ់​ជើងឯក​ជា​លើក​ទី​៨​ជាប់ៗ​គ្នា​របស់​ពួកគេ​។​

បច្ចុប្បន្ន ក្រុម Inter Milan​ឈរ​នៅ​លេខ​រៀង​ទី​៣ ក្រោយ​ទទួលរង​បរាជ័យ​ជា​លើក​ទី​៤​ផ្ទួនៗ​គ្នា​របស់​ពួកគេ​ក្នុង​រដូវ​កាល​នេះ ហើយ​និង​មាន​១៤​ពិន្ទុ​តាម​ពីក្រោយ​ក្រុម Juventus​។​

លោក Massimiliano Allegri គ្រូបង្វឹក​របស់​ក្រុម Juventus​បាន​និយាយថា កីឡាករ Mandzukic គឺជា​ខ្សែប្រយុទ្ធ​ដ៏​អស្ចារ្យ​ម្នាក់​។ គាត់​ស្ថិតនៅ​ក្នុងចំណោម​កីឡាករ​ដែលមាន​សមត្ថ​ភាព​បំផុត​របស់​ក្រុម​លោក ហើយ​គាត់​តែងតែ​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក រាល់​ពេលដែល​ពួកយើង​គ្មាន​សំណាង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu