Ad Code

ព្រោះ​តែ​ផល​ប្រយោជន៍ សុខ​ចិត្ត​បំពុល​ឆ្កែ​៦​ក្បាល និង ឆ្មា​១​ក្បាល​ស្លាប់​គួរ​ឲ្យ​សង្វេគ ដើម្បី​លួច​ម៉ូតូ​



​បាត់ដំបង ៖ ឃាតក​សម្លាប់​សត្វ​ឆ្កែ​ និង​ឆ្មា​ មិន​ស្គាល់មុខ ​បាន​ចូល​លួច​ម៉ូតូ​០១​គ្រឿង​ បានសម្រេច​ក្រោយពី​សត្វ​ឆ្កែ​៦​ក្បាល ​និង​ឆ្មា​១​ក្បាល​ ត្រូវ​ថ្នាំ​បំពុល​ងាប់​អស់ ហើយ ​បានគេច​ខ្លួន​ដោយ​សុវត្ថិភាព។ បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​បើក​ការស្រាវជ្រាវ​។

​របាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ករណី​ដាក់​ថ្នាំ​បំពុល​ឆ្កែ​លួច​យក​ម៉ូតូ​ខាងលើ ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​០០​នាទី​ទៀបភ្លឺ​ ឈានចូល​ថ្ងៃទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ខ្វាវ​ ស្ថិត​ក្នុង​ក្រុម​១៣ ​ភូមិ​មុខរា​ហ៍​២​ ឃុំ​មុខរា​ហ៍​ ស្រុក​រុក្ខ​គិរី ​ខេត្ត​បាត់ដំបង​ បង្កដោយ​ជន​មិន​ស្គាល់​មុខ ​បណ្ដាលឲ្យ​ងាប់​សត្វ​ឆ្កែ​៦​ក្បាល​ ឆ្មា​១​ក្បាល ​និង​លួច​យក​ម៉ូតូ​០១​គ្រឿង ​ម៉ាក​(​វេ​វ​អាល់​ហ្វា​)​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១១ ​ស្លាកលេខ​បាត់ដំបង​១W.២៨៤៩​ ជា​របស់​ជនរងគ្រោះ​ ឈ្មោះ​ អៀម​ ប៉ិល​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ ​រស់នៅ​ចំណុច​ខាងលើ​។​

តាម​សម្ដី​ម្ចាស់ផ្ទះ​បានឲ្យ​ដឹង​ថា​ មុន​កើតហេតុ ​ពួកគាត់​បាន​ឮ​សំឡេង​ឆ្កែ​ព្រូស​ដូច​យប់​សព្វមួយដង​ដែរ​ តែ​ពួកគាត់​មិន​ចាប់អារម្មណ៍ ​រហូតដល់​វេលា​កើតហេតុ​ និង​ជា​ពេល​ដែល​ពួកគាត់​កំពុងតែ​ដេក​ស្កប់​ស្កល់​ផង​នោះ​ ក៏បាន​ឮ​សំឡេង​ឆ្កែ​ព្រូស​ត​គ្នា​ម្ដង​ទៀត​ តែ​ពួកគាត់​ស្មាន​តែ​គ្មាន​រឿង​អ្វី​ ស្រប​ពេល​ដែល​បាត់​សំឡេង​ឆ្កែ​ព្រូស​ផង​នោះ​ ក៏​ពួកគាត់​លង់លក់​ទៅវិញ ​លុះដល់​ព្រលឹម​ឡើង ​ស្រាប់តែ​បាត់​ម៉ូតូ​ ក៏​នាំគ្នា​ឆោឡោ ​ហើយ​រកមើល​សត្វ​ឆ្កែ​ ក៏​ស្រាប់តែ​ឃើញ​ដេក​ងាប់​ទាំង​៦​ក្បាល ​រួម​នឹង​សត្វ​ឆ្មា​១​ក្បាល​ទៀត​ ទើប​ដឹងថា​ចោរ​ចូល​លួច​ ក៏​នាំគ្នា​មកប្តឹង​សមត្ថកិច្ច​ទាំង​ព្រឹក​តែម្ដង​។

បច្ចុប្បន្ន​ សមត្ថកិច្ច ​កំពុងតែ​បើក​ការស្រាវជ្រាវ​ ដើម្បី​កំណត់​អត្តសញ្ញាណ​ ឈានដល់​ការឃាត់ខ្លួន​យក​មក​ទទួលទោស​ចំពោះ​មុខ​ច្បាប់​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu