Ad Code

ចាប់​ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​



​ភ្នំពេញ ៖ បុរស​ម្នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ រួមទាំង​ថ្នាំញៀន​២​កញ្ចប់ ​កាលពី​វេលា​ម៉ោង​៧​យប់ ​ថ្ងៃទី​០៧ ខែ​ធ្នូ ​ឆ្នាំ​២០១៨ ចំណុច​ផ្លូវ​បេតុង ក្រុម​ទី​០៨ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ​។

​ជនសង្ស័យ​ ឈ្មោះ ហេង ចាន់ឌីណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅផ្ទះ​២១៣​ជ ផ្លូវ​បេតុង ក្រុម​ទី​០៤ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សី​កែវ មុខរបរ​រត់​ម៉ូតូឌុប។​

ចំណែក​សម្ភារៈ​ដកហូត ​មាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០២​កញ្ចប់​តូច ប្រាក់​ចំនួន​៤,៥០០​រៀល​ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ ម៉ាក hiya ពណ៌​ស​។

ក្រោយ​ឃាត់ខ្លួន ​ជនសង្ស័យ ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu