Ad Code

សមាជ​ប្រទេស​ហ្វីលីពីន​បាន​ពង្រីក​ច្បាប់អាជ្ញាសឹក​នៅ​កោះ Mindanao រហូតដល់​ចុងឆ្នាំ ២០១៩



សមាជ​ប្រទេស​ហ្វីលីពីន​បានអនុម័ត​ពង្រីក​ច្បាប់អាជ្ញាសឹក​រយៈពេល​១២ ខែ​នៅក្នុង​តំបន់ Mindanao បន្ទាប់ពី​លោក​ប្រធានាធិបតី Rodrigo Duterte បាន​អះអាងថា​បាន​រក្សា​វិធានការណ៍​សន្តិសុខ​ដ៏​តឹងរ៉ឹង​ដើម្បី​បញ្ឈប់​ពួក​ជ្រុលនិយម​ឥស្លាម​ពី​ការប្រមូលផ្តុំ​ឡើងវិញ ។​

សម័យប្រជុំ​នីតិប្បញ្ញត្តិ​រួមមួយ​បាន​បោះឆ្នោត ២៣៥-២៨ ដើម្បី​គាំទ្រ​ការគ្រប់គ្រង​យោធា​របស់​កោះ Mindanao រហូតដល់​ចុងឆ្នាំ ២០១៩ ដោយ​ពន្យារពេល​នូវ​អ្វី​ដែលជា​ច្បាប់អាជ្ញាសឹក​យូរអង្វែង​បំផុត​របស់​ប្រទេស​នេះ​ចាប់តាំងពី​របប​សម័យ​កាល​ផ្ដាច់ការ​ឆ្នាំ ១៩៧០ របស់លោក Ferdinand Marcos ។​

ភាគច្រើន​នៃ​តំបន់​មូស្លីម​ក្រីក្រ​របស់​កោះ Mindanao ជាច្រើន​ទសវត្ស​មកហើយ​ត្រូវបាន​រំខាន​ដោយ​ការ​លួច ប្លន់​តាម​សមុទ្រ និង​ការបះបោរ​ប្រដាប់អាវុធ​ដោយ​ពួក​សកម្មប្រយុទ្ធ​បំបែក​រដ្ឋ និង​កុ​ម្មុយ​និ​ស្ត​ដែល​មួយចំនួន​ត្រូវបាន​គ្រប់គ្រង​ដោយ​ការផ្អាក​សង្គ្រាម និង​ការផ្លាស់ប្ដូរ​វិមជ្ឈការ ។​

ទោះជា​យ៉ាងណា​កាលពី​ខែឧសភា​ឆ្នាំ​កន្លង​ទៅបាន​មើលឃើញ​ការផ្ទុះ​ឡើង​នៃ​ជម្លោះ​ដ៏​កាច​សាហាវ​បំផុត​របស់​ប្រទេស​នេះ​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​នៅពេល​សម្ព័ន្ធភាព​នៃ​ក្រុម​ជ្រុលនិយម​កំពុង​ស្វែងរក​បង្កើត​តំបន់​រដ្ឋ​ឥស្លាម​មួយ​ដែល​បាន​វាយប្រហារ​និង​បានធ្វើ​ឲ្យ​ក្រុង Marawi ឆ្លងកាត់​រយៈពេល ៥ ខែ​នៃ​ការវាយប្រហារ​តាមផ្លូវ​អាកាស និង​ការវាយប្រហារ​លើដី ។​

លោក Duterte បាន​សរសេរ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​សមាជ​នោះ​ថា "​ទោះបីជា​ការកើនឡើង​ច្រើន​ដែល​សម្រេចបាន​ក្នុងអំឡុងពេល​ច្បាប់អាជ្ញាសឹក​ក៏ដោយ​ក៏​យើង​មិនអាច​បិទ​ភ្នែក​នូវ​ការពិត​ដែល​កោះ Mindanao កំពុង​ស្ថិតនៅ​ក្នុងការ​បះបោរ​នេះ​" ។​

អ្នកនាំពាក្យ​របស់លោក Duterte និង​យោធា​បាន​ថ្លែងអំណរគុណ​ដល់​សមាជិក​សភា​បន្ទាប់ពី​ការបោះឆ្នោត ហើយ​បាន​និយាយថា សិ​ទិ្ធ និង​សេរីភាព​ស៊ីវិល​នឹង​ត្រូវបាន​រក្សាទុក​នៅក្រោម​ច្បាប់​អាជ្ញា​ស្យ​ដើម្បី​ការពារ​ក្រុម​រ៉ាឌីកាល់​មិន​ឲ្យ​ពង្រីក​លើសពី​កោះ Mindanao ។​

សមាជិកសភា​គណបក្ស​ប្រឆាំង​បាន​និយាយថា ការពន្យារ​ពេលនេះ​មិន​សម​ហេតុផល​ទេពី​ព្រោះ​មិនមាន​ការបះបោរ​ទៀត​ទេ ។​

លោក​ព្រឹទ្ធសមាជិក Franklin Drilon បាន​ប្រាប់​សម័យប្រជុំ​នេះ​ថា “​វា​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ថា​តើ​នេះ​ជា​រឿង​ធម្មតា​ថ្មី​ឬ​? ” ។​
​លោក Edcel Lagman អ្នកតំណាង​បាន​និយាយថា អ្វីដែល​នៅ​សេសសល់​របស់​ក្រុម​សម្ព័ន្ធមិត្ត​រដ្ឋ​ឥស្លាម​នៅ​កោះ Mindanao គឺជា​យុទ្ធជន​រវើរវាយ​ដែល​មិន​អាចធ្វើ​ឲ្យ​មានការ​បះបោរ​ឡើងវិញ ឬ​ចាប់ផ្ដើម​អ្វីមួយ​ដែល​ថ្មី​នោះទេ ៕ REUTERS



[caption id="attachment_1003497" align="alignnone" width="700"] ​[/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu