Ad Code

រថយន្ត​ដឹក​ស្រា​បៀរ​អង្គរ បុក​រថយន្ត​លុចស៊ី​ស​RX330 ក្រឡាប់​ខ្លួនឯង​ធ្លាក់​ផ្លូវ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់



កណ្តាល​ ៖ រថយន្ត​ខ្នាត​ធំ​ដែល​មាន​ដាក់​ស្លាក​សញ្ញា​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា១​គ្រឿង​បាន​ជ្រុល​ចង្កូត​បើក​បុក​រថយន្ត​ប្រភេទ​ទេសចរណ៍​១​គ្រឿង​ម៉ាក​លុ​ចស៊ី​សRX.330 បណ្តាល​ឲ្យ​ខូចខាត​ធ្ងន់ តែ​សំណាងល្អ​ពុំ​មាន​អ្នក​រងរបួស​ឡើយ​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​១៥​នាទី យប់​ថ្ងៃទី​០៣ ខែធ្នូ គ​.​ស​២០១៨ នៅ​ចំណុច​ភូមិ​ចេតិយ​ថ្មី ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៣ និង​៣៤​។

មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ក​ឡើង​ដោយសារ​ភាគី​ខាង​រថយន្ត​ស្រា​បៀរ​កម្ពុជា បើកបរ​រំលោភ​ចូលមក​ខ្សែ​បន្ទាន់​ទ្រូង​ផ្លូវ​ខាងស្តាំ​របស់​រថយន្ត​ម្ខាង​ទៀត​(​រងគ្រោះ​)​ដែល​បើក​បញ្ច្រាសទិស​គ្នា​។



ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ថ្ងៃ ខែ ឆ្នាំ​កើតហេតុ​ខាងលើ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក HYUNDAI(​ប្រាំ​ភ្លៅ​)​ដាក់​ស្លាក​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​3A-5468 បើកបរ​ដោយ​ជន​ឈ្មោះ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់​គេច​ខ្លួន​)​នៅក្នុង​ទិសដៅ​ពី​លិចទៅ​កើត​។ លុះ​ពេល​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ភាគី​រថយន្ត​ស្រា​បៀរ​មាន​ល្បឿន​លឿន​និង​មិន​មាន​ការប្រុងប្រយ័ត្ន​ផង​ក៏បាន​រេ​ចង្កូត​ទៅ​បុក​និង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​LEXUS
RX.330 ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-5040 បើកបរ​ដោយ​ឈ្មោះ​ហុក ម៉េង​ឃួ​ច ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឡ​កំបោ សង្កាត់​ព្រែក​ព្នៅ ​ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ មាន​អ្នក​រួម​ដំណើរ​ម្នាក់ ឈ្មោះ​ហៀ​ង ណាវី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ផ្ទះ​នៅ​ភូមិ​ពោធិ៍​កំបោរ ឃុំ​វិហារ​លួង ស្រុក​ពញាឮ​ ខេត្តកណ្ដាល​ ដែល​កំពុង​បើកបរ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​បញ្ច្រាសទិស​គ្នា​។ នៅពេល​បុក​គ្នា​នោះ​ភាគី​រថយន្ត​ស្រា​បៀរ​បាន​ជ្រុល​ធ្លាក់​ផ្លូវ​នៅ​ខាងស្តាំ​ដៃ​របស់​ភាគី​រថយន្ត​ម្ខាង​ទៀត តែ​នៅក្នុង​រថយន្ត​នោះ​មិនមែន​ស្រា​បៀរ​អង្គរ​ទេ គឺ​សុទ្ធ​តែ​ទឹកក្រូច ម៉ាកMirinda ធ្លាក់​រាយប៉ាយ ឯ​អ្នកបើកបរ​រត់​គេច​ខ្លួន​បាត់​ភ្លាមៗ​ក្នុង​ពេល​នោះដែរ​។

ចំណែក​ភាគី​រថយន្ត លុ​ចស៊ីស​វិញ បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ​ផ្នែក​ខាងមុខ​ប៉ុន្តែ​អ្នក​បើកបរ​និង​អ្នក​រួម​ដំណើរ​មិន​រង​របួស​គ្រោះថ្នាក់​អ្វី​ឡើយ​ ដោយសារ​រថយន្ត​ទំនើប​មាន​ពោង​សុវត្ថិភាព​ការពារ​គ្រាអាសន្ន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu