Ad Code

ចាន់ សំអាត អាច​យកឈ្នះ​អ្នក​ប្រដាល់​ចំណូល​ថ្មី SUPPER បាន​ឬ​អត់​?



​ប្រដាល់ ៖ ចាន់ សំអាត អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា នៃ​ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង នឹងត្រូវ​ជួប ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Supper នៅក្នុង​កម្មវិធី​ប្រដាល់​TV5 Knock Out Series by K. Cem ent នៅ​សង្វៀន TV5 ដែល​រៀបចំ​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​កន្លែង​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ និង​ឆ្លង​ឆ្នាំ​សាកល នា​យប់​ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ។​

អ្នក​ប្រដាល់​ថៃ Supper ដែល​មកជួប ចាន់ សំអាត នេះ គេ​ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​កន្លងមក។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។​

តាម​ លោក​ សេង ក​ដិ​កា អ្នកចាត់ចែង​ក្នុង​កម្មវិធី​ប្រដាល់​ប៉ុស្តិ៍​លេខ​៥​ឲ្យ​ដឹង​ថា Supper នេះ នៅ​ស្រុកថៃ​គេ​ជា​ជើង​ខ្លាំង​មួយ​ដែរ នៅក្នុង​ប្រភេទ​ទម្ងន់​៦០​គ​.​ក្រ​នេះ។ អ្នក​ប្រដាល់​ថៃ​នេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៦៤​លើក ឈ្នះ​៥៣​លើក និង ចាញ់​១១​លើក មិនដែល​ស្មើ។​

ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រាកដថា​អាច​ឈ្នះ ចាន់ សំអាត នោះឡើយ។ ​ចាន់ សំអាត ជើង​ខ្លាំង​របស់​កម្ពុជា​នេះ ធ្លាប់​បំបាក់​ថៃ​អស់​ប្រមាណ​ជាង​១០​នាក់​មកហើយ ពិសេស​នោះ​គេ​ធ្លាប់​ឈ្នះ​ជើងចាស់​ថៃ​ថែមទៀត។ សំអាត គេ​មាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត។

ទោះជា​បែបនេះ​ក្តី មិនទាន់​ហ៊ាន​សន្និដ្ឋានថា ចាន់ សំអាត ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​ជា​អ្នក​ប្រដាល់​ថៃ Supper នេះឡើយ?​។ សំអាត គេ​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នៅ​សង្វៀន SEATV ដោយ​វាយ​ស្មើ​ជាមួយ Phat Senchhai​។​

ចាន់ សំអាត មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៣​លើក ឈ្នះ​៥៥​លើក ចាញ់​១៥​លើក ស្មើ​០៣​លើក។ ចាំមើល តើ​ចាន់ សំអាត អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Supper បាន​ឬ​អត់ នៅក្នុង​ការជួប​ប្រកួត​គ្នា​លើក​ទី​១ នេះ?៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu