Ad Code

គ​.​ជ​.​ប ​៖​ ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ចំនួន​៨,៥៤៤,៨៨៥​នាក់ មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​



ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អះអាងថា នៅ​ឆ្នាំ​២០១៨​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន​៨,៥៤៤,៨៨៥​នាក់ មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ហើយ​បញ្ជី​នេះ ត្រូវបាន គ​.​ជ​.​ប ផ្តល់​សុពលភាព​ផងដែរ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ចន្ទ ៩​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦២ ត្រូវ​និង​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​។​

តាម​សេចក្តីប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់ថា នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានផ្តល់​សុពលភាព និង​ប្រកាស​ផ្សាយ​លទ្ធផល​ផ្លូវការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៨​។ លទ្ធផល​ផ្លូវការ គឺ​បាន​បង្ហាញថា ប្រជាពលរដ្ឋ​ចំនួន​៨,៥៤៤,៨៨៥ នាក់ ស្មើនឹង​៨៦.២៤ ភាគរយ មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៨ ។​

តាម​លទ្ធផល​ផ្លូវការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ គឺ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន​១៩៥,៣៨៥ នាក់​, អ្នក​ដែល​ត្រូវបាន​លុបចេញ​ពី​បញ្ជី​បោះឆ្នោត​ចំនួន ៥៦,៩៤១ នាក់​, ចំនួន​ប៉ាន់ស្មាន​អ្នក​ដែលមាន​អាយុ​ចាប់ពី​១៨ ឆ្នាំ​ឡើងទៅ​ចំនួន ៩,៩០៨២៤៣ នាក់​
​ជាមួយគ្នា​នោះ ប្រជាពលរដ្ឋ​អាច​ចូលទៅ​កាន់​គេហទំព័រ www.necelect.org.kh/khmer/content/3648 ដើម្បី​ពិនិត្យមើល​តារាង​លទ្ធផល​ផ្លូវការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨​ផងដែរ​។ ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៨ អាច​ស្វែងរក​ឈ្មោះ​របស់ខ្លួន​នៅលើ​គេហទំព័រ គ​.​ជ​.​ប www.voterlist.org.kh និង​តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ Voterlist KH (App) ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu