Ad Code

ប្រជាជន​ចិន​រាប់លាន​នាក់ ​ចាប់ផ្តើម​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី



ប្រជាជន​ចិន​រាប់លាន​នាក់​បានចាប់ផ្តើម​ចាកចេញ​ទៅ​ស្រុកកំណើត​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​។ វា​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​បម្លាស់​​ទី​មនុស្ស​ប្រចាំឆ្នាំ​ធំ​បំផុត​របស់​ពិភពលោក​។​

ថ្ងៃ​ឈប់សម្រាក​ដ៏​សំខាន់បំផុត​នៅក្នុង​ប្រតិទិន​ចិន​នេះ​គឺ​សង្កត់ធ្ងន់​ទៅលើ​ការជួបជុំ​ក្រុមគ្រួសារ​ហើយ​អ្នកដំណើរ​ត្រូវតែ​ត្រលប់​ទៅដល់​ផ្ទះ​ត្រឹម​ថ្ងៃ​ចន្ទ​ដើម្បី​អបអរ​ថ្ងៃ​ចូលឆ្នាំថ្មី (​ឆ្នាំ​ជ្រូក​) នៅ​ថ្ងៃ​បន្ទាប់​។​

នៅឯ​ស្ថានីយ​រថភ្លើង​ក្រុង​ប៉េកាំង​កាលពី​ព្រឹក​ថ្ងៃ​ពុធ មនុស្ស​រាប់ពាន់នាក់​បាន​ស៊ូទ្រាំ​នៅក្នុង​អាកាសធាតុ​ដ៏​ត្រជាក់​ដោយ​ដណ្តប់​ក្នុង​អាវធំ​ដ៏​ក្រាស់​និង​រុញ​ឥ​វ៉ាន់​របស់​ពួកគេ​។​

ដោយ​ចំណាយពេល​៣២​ម៉ោង​ដើម្បី​ធ្វើដំណើរ​ពី​ទីក្រុង​ប៉េកាំង​ទៅ Huaihua ក្នុង​ខេត្ត​ហ៊ូ​ណាន​ភាគ​កណ្តាល​ប្រទេស​ចិន​, អ្នកដំណើរ​បាន​ចុច​លេង​ទូរស័ព្ទ​ហើយ​ពិសារ​ទឹកតែ​នៅក្នុង​ចាន​។​

មនុស្ស​ជាច្រើន​ដែល​បាន​ទិញ​សំបុត្រ​ឈរ​គឺ​ត្រូវបាន​គេ​ដាក់​ឲ្យ​អង្គុយ​លើ​ឥ​វ៉ាន់​របស់​ពួកគេ​នៅតាម​បណ្តោយ​ផ្លូវ​ដើរ​ដ៏​តូច​ក្នុង​រថភ្លើង​។ អ្នកផ្សេង​ទៀត​បាន​ដេក​ក្នុង​កៅអី​ដ៏​តូចចង្អៀត​។​

នៅក្នុង​កាប៊ីន​ដែល​អាច​ដេក​បាន​គឺមាន​សំឡេង​មនុស្ស​និយាយ​គ្នា​ខណៈ​ក្រុមគ្រួសារ​បាន​ជជែក​និង​ចែករំលែក​អាហារ​ហើយ​កុមារ​លេង​តាម​ច្រក​ផ្លូវ​ដើរ​។​

ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​រាយការណ៍​ថា ប្រតិបត្តិ​ករ​ផ្លូវដែក​រំពឹងថា​មនុស្ស​ប្រមាណ​៤១៣​លាន​នាក់​នឹងធ្វើ​ដំណើរ​ក្នុងអំឡុង​រដូវ​ឈប់សម្រាក​ឆ្នាំនេះ​ពោលគឺ​កើនឡើង​៨,៣​ភាគរយ​ពីមួយ​ឆ្នាំមុន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu