Ad Code

ផឹក​ស្រា​ស្រវឹង ​ដើរ​បាត់​ពី​ផ្ទះ​៣​ថ្ងៃ ត្រូវ​ពលរដ្ឋ​ទៅ​រក​កាប់​អុស ប្រទះឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ព្រៃ​



​​ឧ​ត្ត​រ​មានជ័យ ​៖ នៅ​វេលា​ម៉ោង​០៣​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ ឈ្មោះ ជុំ វ​ណ្ណះ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​រំចេក​ខាងលិច ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដើរទៅរ​កកាប់​អុស​នៅ​ខាងកើត​ភូមិ​រំចេក​ខាងលិច ចម្ងាយ​១៥០០​ម៉ែត្រ​ ក៏​ប្រទះ​ឃើញ​សាកសព​ជនរងគ្រោះ ឈ្មោះ បូ ជាតិ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​រំចេក ឃុំ​អន្លង់​វែង ស្រុក​អន្លង់វែង ដេក​ស្លាប់​នៅក្នុង​ព្រៃ​។​

តាម​ការ​បំភ្លឺ​របស់​ ឈ្មោះ រ៉េ​ន ហឿន អាយុ​៣៥​ឆ្នាំ ត្រូវជា​ប្រពន្ធ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនរង​គ្រោះ​ត្រូវជា​ប្តី​ បាន​ផឹកស្រា​ស្រវឹង​ដើរ​បាត់​ពី​ផ្ទះ​ កាលពី​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០១៩ នៅពេលនោះ​ប្រពន្ធ​តាម​រក​ដែរ តែ​រក​មិនឃើញ​សោះ​ មិនដឹងថា ដើរទៅ​ទីណា​នោះទេ រហូតមកដល់​ពេលនេះ​ទើប​ដឹងថា ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទៅរក​កាប់​អុស​បាន​ប្រទះឃើញ​ដេក​ស្លាប់​នៅក្នុង​ព្រៃ​។​

មន្ត្រី​អាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹងថា តាម​ការពិនិត្យ​ និង​ធ្វើ​កោសលវិច័យ​របស់​គ្រូពេទ្យ ​និង​ការពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ សាកសព​ជនរងគ្រោះ​ស្លាប់​ដោយ​ខ្យល់គរ។ បច្ចុប្បន្ន​ សព​ជនរងគ្រោះ ត្រូវ​បាន​ប្រគល់​ទៅឲ្យក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu