Ad Code

រយៈពេល​៣​ថ្ងៃ​ អាវុធហត្ថ​ឃាត់​ជនសង្ស័យ​៧​នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​



​ភ្នំពេញ ៖ រយៈពេល​០៣​ថ្ងៃ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ជ្រោយចង្វា ,​ឫស្សី​កែវ ,​ច្បារអំពៅ និង​ខណ្ឌទួលគោក បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០៧​ផ្សេងគ្នា​ជា​បន្តបន្ទាប់ រួម​នឹង​ដកហូត​បាន​ក្រាម​ពណ៌ស​ថ្លា​៣៥​កញ្ចប់ (​ប្រភេទ​ម៉ា​ទឹកកក​) ,​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​០៦​គ្រាប់​។​

មន្ត្រី​អាវុធហត្ថ​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៧​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ១/ ឈ្មោះ តុង ភា​រុណ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ,២/ ឈ្មោះ យ៉េ​ប ក្រៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ,៣/ ឈ្មោះ ហ៊ីម ភី​រ៉ូ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៤/ ឈ្មោះ ថាំង ប៊ុន​ថង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩ នៅ​ចំណុច ផ្លូវជាតិ​លេខ​៦ ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ ៥/ ឈ្មោះ ហម ចិន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឫស្សី​កែវ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ ចំណុច ផ្លូវ​៩០៧ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។ ៦/ ឈ្មោះ លឹម ច​ន្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង១៧​និង​៣០​នាទី នៅ​ចំណុច ច្រាំង​បាក់ ភូមិ​ដើម​ចាន់ទី​១ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ៧/ ឈ្មោះ ឆាង ង៉ា ភេទ​ប្រុស អាយុ​១១​ឆ្នាំ (​អនីតិជន​) ក្មេង​មិនទាន់​គ្រប់​អាយុ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង ១២ និង​១០​នាទី ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩ នៅ​ចំណុច​ប្លុក​រោងចក្រ​ឆ្នាំង ភូមិ​២៣ ផ្លូវ​រថភ្លើង សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

ក្រោយពេល​ឃាត់ខ្លួន​បាន ពួកគេ​ទាំង​០៧​នាក់ បាន​សារភាព​ឲ្យ​ដឹង​ថា ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន​ពិតប្រាកដ​មែន ទើប​សមត្ថកិច្ច​ជំនាញ​ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រមូល​វត្ថុតាង និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu