Ad Code

សាកសព​របស់​អ្នករុករក​ដែល​រកឃើញ​ប្រទេស​អូស្ត្រាលី ​ត្រូវបាន​រកឃើញ



សាកសព​របស់​អ្នករុករក​អង់គ្លេស​ដំបូង​គេ​ដែល​ធ្វើដំណើរ​ជុំវិញ​ទ្វីប​អូស្ត្រាលី​ត្រូវបាន​គេ​រកឃើញ​នៅ​ជិត​ស្ថានីយ​រថភ្លើង​ដ៏​មមាញឹក​មួយ​ក្នុង​ទីក្រុង​ឡុង​ដ៍​។​

ក្រុម​បុរាណ​វិទូ​ដែល​បាន​ជីក​កកាយ​នៅ​កន្លែង​បញ្ចុះសព​ដ៏​ធំ​មួយ​ជិត​ស្ថានីយ៍ Euston បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ពួកគេ​បាន​រកឃើញ​មឈូស​មួយ​ដែលមាន​ផ្លាក​កំណត់​ពី​កន្លែង​សម្រាក​ចុងក្រោយ​របស់​មេបញ្ជាការ​កងទ័ពជើងទឹក​លោក Matthew Flinders ។​

លោក Flinders ត្រូវបាន​គេ​បញ្ចុះ​នៅ​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​១៨១៤​ប៉ុន្តែ​មិនមែន​មុនពេល​បោះ​ពុ​ម្ភ​ផ្សាយ​សៀវភៅ “A Voyage to Terra Australis” ដែល​បាន​ពិពណ៌នា​អំពី​ការធ្វើដំណើរ​របស់លោក​នៅ​អូស្ត្រាលី​ក្នុង​ឆ្នាំ​១៨០២-១៨០៣​ដែល​ក្នុងនោះ​លោក​បាន​បង្ហាញថា វា​ជា​ទ្វីប​មួយ​នោះទេ​។​

លោក Helen Wass ដែលជា​អ្នក​បុរាណ​វិទូ​មើល​ការខុសត្រូវ​ការជីក​ស​ម្រា​ប់​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន HS2 បាន​និយាយថា “​លោក Flinders បានដាក់​ប្រទេស​អូស្ត្រាលី​នៅលើ​ផែនទី​ដោយសារតែ​ភាព​តស៊ូ​និង​ជំនាញ​របស់គាត់​ក្នុងនាម​ជា​អ្នក​ស្ទង់​មើល​ទិស​ទី​និង​ជា​អ្នករុករក​”​។​

ដោយមាន​សាកសព​ប្រមាណ​៤០,០០០​នៅ​កន្លែង​នោះ អ្នក​បុរាណ​វិទូ​មិន​ប្រាកដថា​ពួកគេ​នឹង​រកឃើញ Flinders ទេ​។​

លោក Wass បាន​និយាយថា “​យើង​មានសំណាង​ណាស់​ដែល​គាត់​មាន​ប្រដាប់​ការពារ​ដើមទ្រូង​ដែល​មានន័យថា សាកសព​មិន​រលួយ​ទេ​។ ឥឡូវនេះ​យើង​នឹង​អាច​សិក្សា​អំពី​ឆ្អឹង​របស់គាត់​ដើម្បី​មើលថា​តើ​ជីវិត​នៅលើ​សមុទ្រ​មាន​របៀប​យ៉ាងណា​និង​អ្វីដែល​យើង​អាច​រៀន​បន្ថែមទៀត​អំពី​គាត់​”​។​

លោក Flinders គឺជា​វីរបុរស​សម្រាប់​ជនជាតិ​អូស្ត្រាលី​ជាច្រើន​នាក់​ដែលមាន​ដើមកំណើត​នៅ​អ៊ឺរ៉ុប​ដោយ​ស្ថានីយ៍ ផ្លូវថ្នល់ ទីលាន​និង​ទីប្រជុំជន​នៅ​ទូទាំងប្រទេស​នេះ​បានដាក់​ឈ្មោះ​តាម​គាត់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu