Ad Code

ក្លិប​សូល​ទី​ឡូ​អង្គរ នាំយក​កីឡាករ​ខ្មែរ​៤​នាក់​ថែមទៀត​ត្រៀម​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩​ខាងមុខ



ក្លិប​បាល់ទាត់​សូល​ទី​ឡូ​អង្គរ (Soltilo Angkor FC) ដែល​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League នៅ​រដូវ​កាល​ឆ្នាំ​២០១៩ បាន​នាំ​យក​កីឡាករ​ខ្មែរ​៤​នាក់​បន្ថែម​ទៀត​ចូលរួម​ក្នុង​ក្រុម​ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​ឆ្នាំ​ខាងមុខ​ទាំង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​។



កីឡាករ​ទាំង​៤​នាក់​នោះ​ត្រូវ​បាន​ក្លិប​ប្រកាស​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា ​មាន​ខ្សែការពារ ប៊ុន វិច្ឆិកា​, ខ្សែប្រយុទ្ធ ពឺ​យ រស្មី​,​ខ្សែការពារ ស៊ុ​ក វ​ឌ្ឍ​នា​, ខ្សែបម្រើ សឿង បញ្ញា​។ ចំពោះ​កីឡាករ ប៊ុន វិច្ឆិកា ត្រូវបាន​ក្លិប​ចុះកិច្ចសន្យា​អាជីព​រយះពេល ៣​ឆ្នាំ​ទៀត ខណៈ​រូបគេ​មានកំណើត​នៅក្នុង​ខេត្តសៀមរាប​។ ត្រឹម​វ័យក្មេង​អាយុ ១៨​ឆ្នាំ ប៊ុន វិច្ឆិកា​ពាក់អាវ​ស្លាក​លេខ ១៨ ជាមួយ​ក្លិប​សូល​ទី​ឡូ​អង្គរ​។



ចំណែក​កីឡាករ ពឺ​យ រស្មី ក៏ត្រូវ​បាន​ក្លិប​ចុះកិច្ចសន្យា​អាជីព​រយៈពេល ៣​ឆ្នាំ​ទៀត​ដែរ​។ ក្នុងនាម​ជា​ខ្សែប្រយុទ្ធ រស់​នៅ​ក្នុង​ខេត្តសៀមរាប កីឡាករ​រូប​នេះ​មាន​វ័យ​ត្រឹម​អាយុ ១៩​ឆ្នាំ ហើយនឹង​ពាក់អាវ​លេខ​១៧​នៅក្នុង​ក្លិប​។ ចំណែក​ខ្សែការពារ ស៊ុ​ក វ​ឌ្ឍ​នា វិញ​ទើបតែ​ផ្ទេរ​មកពី​ក្លិប​យុវជន​ក្រសួងការពារជាតិ នឹង​ពាក់អាវ​លេខ ១៥​។ ចំពោះ​ខ្សែបម្រើ សឿង បញ្ញា ធ្លាប់មាន​បទពិសោធន៍​ច្រើន​នៅក្នុង​ក្លិប​អាជិ​ពលី​គ​កំពូល​កម្ពុជា​និង​ចុងក្រោយ​ផ្ទេរ​មកពី​ក្លិប​វេ​ស្ទើ​ន​ភ្នំពេញ ហើយ​រូបគេ​នឹង​ពាក់អាវ​លេខ ២៤​។



សូមបញ្ជាក់​ថា ​ក្រុម​សូល​ទី​ឡូ​អង្គរ ទើបតែ​មានការ​ផ្លាស់ប្តូ​រ​គ្រូបង្វឹក​ដោយ​ដឹកនាំ​ពី​សំណាក់​លោក Darren Pomroy ក្រោយ​ការចាកចេញ​របស់​Yuki Matsuda​ដែលជា​គ្រូបង្វឹក​ចាស់​។ កាលពី​រដូវ​កាល​មុន​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប មួយ​នេះ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០១៨​ក្រោយ​រកបាន​ជ័យជម្នះ​ចំនួន​៥ លើក ហើយ​ធ្លាប់​ស្មើ​៥ លើក​និង​ចាញ់​១២ លើក​មាន​២០​ពិន្ទុ ដែល​អាច​បន្ត​ក្នុង​លី​គ​កំពូល​រដូវ​កាល​បន្ទាប់​ទៀត​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​សូល​ទី​ឡូ​អង្គរ បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​គូប្រជែង​ក្នុង​ខេត្ត​តែមួយ​គឺ​អង្គ​រថា​យ​ហ្គឺ​រ ដោយ​លទ្ធផល​ទាំង​២ជើង​៣ទល់២៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu