Ad Code

ជិះ​ម៉ូតូឌុប​គ្នា​ទៅ​បុក​គូថ​រថយន្ត​ចត​ស្ងៀម ​ស្លាប់​២​នាក់​ យ៉ាង​អាណោចអាធ័ម​



ព្រះសីហនុ ៖ មនុស្ស​ប្រុស/​ស្រី​ចំនួន​២​នាក់​ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ក្នុង​ថ្លុក​ឈាម​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ និង​ម៉ូតូ ​បុក​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ដោយ​មូលហេតុ​ភាគី​ម៉ូតូ​ បើក​បុក​រថយន្ត​ដែល​​​ចត​ស្ងៀម​ពីក្រោយ ទិសដៅ​ពី​ព្រះសីហនុ​ ទៅ​ភ្នំពេញ​។​

ករណី​បង្ក​ឲ្យ​មនុស្ស​ស្លាប់​នេះ​ បាន​កើតមានឡើង​នៅ​ម៉ោង​០៦​និង​១៥​នាទី ថ្ងៃ​ទី​១៧ ខែ​មករា ​ឆ្នាំ​២០១៩ លើ​ដង​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​២១១-២១២ ភូមិ​ចំណោទ​រាម ​ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណីនេះ បង្កឡើង​រវាង​រថយន្ត​កុងតឺន័រ ក្បាល​ពណ៌ ស ត្រួយ​ចេក ពាក់​ស្លាកលេខ ០៣០៥ ចង្កូត​ស្តាំ ម៉ាក Fuso បើកបរ​ដោយ​ឈ្មោះ សួន ភាព របស់​ក្រុមហ៊ុន OLAIR និង​ម៉ូតូ ម៉ាក​សេ​១២៥​ ពណ៌​ខ្មោះ ពាក់​ស្លាកលេខ ភ្នំពេញ​១CZ៧៤៩៦ បើកបរ​ដោយ ឈ្មោះ រុង ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ និង​មាន​អ្នករួមដំណើរ​ពីក្រោយ ឈ្មោះ ជេន ជិ​ង ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ស្រុកកំណើត ស្រុកស្រែ​អំបិល ខេត្ត​កោះកុង​។

ក្រោយ​កើតហេតុ ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​ឯកសារ​ខ្លះ​ពាក់ព័ន្ធ​នឹង​អត្តសញ្ញាណ​អ្នកបើកបរ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ទាំង​២​នាក់(ស្លាប់)​នេះ បច្ចុប្បន្ន​ស្នាក់នៅ​បណ្ដោះអាសន្ន ផ្ទះ​ជួល​ក្នុងភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu