Ad Code

ក្រសួងការបរទេស នឹង​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស នៅ​ថ្ងៃ​ទី​២៩​មករា​



​ភ្នំពេញ ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស នៅ​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួងការបរទេស ហើយ ​ឯកឧត្ដម ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នេះ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស ចុះ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០​១៩​។​

តាម​ព័ត៌មាន​ពី​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ថា នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ​ឯកឧត្ដម​ឧប​នាយក​រដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​បើក ដោយ​ផ្តោត​ទាំងស្រុង​លើ​វត្តមាន និង​ការរួមចំណែក​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ក្នុងស្រុក នៅ​ក្នុង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ព្រមទាំង​សិទ្ធិ និង​កាតព្វកិច្ច​របស់​ពួកគេ ក្រោម​ច្បាប់ ​ស្ដីពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ អញ្ជើញ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​នេះ រួមមាន តំណាង​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​កម្ពុជា និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​សរុប​ទាំងអស់​ប្រមាណ​៣០០​នាក់​។​

គួរ​កត់សម្គាល់ថា នេះ​គឺជា​កិច្ចប្រជុំ​លើក​ទី​១ ដែល​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរ​ជាតិ​រៀបចំឡើង ក្នុង​គោលបំណង​ផ្លាស់ប្ដូរ​ទស្សនាទាន​ដោយ​ស្មោះ​ត្រង់ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu