Ad Code

ជនសង្ស័យ​ ជា​មុខសញ្ញា​ជួញដូរ និង​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់​៧​នាក់ ​ត្រូវ​កម្លាំង​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​



កំពង់ស្ពឺ ៖ ក្រុម​មុខសញ្ញា សង្ស័យ​ ពាក់ព័ន្ធ​ករណី​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច ​ធ្វើការ​ឃាត់ខ្លួន​ រួមជាមួយ​វត្ថុតាង​មួយ​ចំនួន​ធំ​។​

ប្រតិបត្តិការ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​វេលា​ម៉ោង​១១​និង​០០​នាទី ដោយ​ឃាត់ខ្លួន​មុខសញ្ញា​គ្រឿងញៀន​ចំនួន​៧​នាក់ នៅ​ចំណុច​ផ្ទះ​របស់​ ឈ្មោះ លន់ យុ​ត្ថា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​ប្រាសាទ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច (​ផ្ដល់​ទីតាំង​ប្រព្រឹត្ត​បទល្មើស​)​។​

ជនសង្ស័យ​រួមមាន ១-ឈ្មោះ ឈឿន រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​គ្មាន នៅ​ភូមិ​សំប៉ាន​កោះធំ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង, ២-ឈ្មោះ លន់ យុ​ទ្ធា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មុខរបរ​គ្មាន​, ៣-ឈ្មោះ លន់ យុ​ត្ថា​ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​គ្មាន​, ៤-ឈ្មោះ លន់ ម៉ៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​អ្នក​ទាំង ០៣​នាក់ រស់​នៅ​ភូមិ​ប្រាសាទ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​, ៥-ឈ្មោះ ឃឹម ទឹ​ត្យ​ថេ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ​នៅ​ភូមិ​សេរី​វន្ដ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​, ៦-ឈ្មោះ ជា សុ​លីម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​នៅ​ភូមិ​ព្រះ​ខែ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង​, ៧-ឈ្មោះ សៅ វណ្ណៈ​ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​សេរី​វន្ដ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​។​

ក្នុង​ប្រតិបត្តិការ​ ដកហូត​ម្សៅ​ក្រាម ពណ៌ស​ថ្លា​ ចំនួន​១៣​កញ្ចប់ (​តូច​១០ មធ្យម​២ ធំ​១) ទូរស័ព្ទ​ដៃ​ចាស់​០១​គ្រឿង សម្ភារៈ​វេច​ខ្ចប់ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។​

បច្ចុប្បន្ន​ ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu