ឧត្តរមានជ័យ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានធ្វើពិធីដុតបំផ្លាញចោលនូវ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដែលមានទម្ងន់សរុបប្រមាណ២តោន។
សូមជម្រាបផងដែរថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ ឆែករកឃើញ និងរឹបអូសបានពីតាមបណ្ដាផ្សារ និងផ្ទះលក់ទំនិញ នៅក្នុងខេត្តឧត្តរមានជ័យ នារយៈពេលកន្លងមកថ្មីៗ។
សមត្ថកិច្ច នៅតែបន្តចុះត្រួតពិនិត្យដូចភ្លៀងរលឹម ដើម្បីសុខភាពបងប្អូនប្រជាពលរដ្ឋទាំងអស់៕
Source: Kampuchea Thmey Daily
0 Comments