Ad Code

ថ្ងៃទី​២១​មករា​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​១៦​ករណី ​ឃាត់​ជនសង្ស័យ​៣៣​នាក់​



​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច ចម្រុះ​ទូទាំងប្រទេស​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន​១៦​ករណី ឃាត់​៣៣​នាក់ (​ស្រី​១​នាក់​) វត្ថុតាង​ចាប់យក សរុប​មេ​តំ​ហ្វេ​តា​មីន (ice) ៥,៦៥​ក្រាម និង ៣៦​កញ្ចប់​តូច។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន ជួញដូរ ៨​ករណី ឃាត់១៨​នាក់ (​ស្រី ១​នាក់​) និង​ប្រើប្រាស់​៨​ករណី ឃាត់​១៥​នាក់ (​ស្រី​០​នាក់​)។ អនុវត្ត​ដីកា ​៖ ដីកា២​ករណី ចាប់​ជនសង្ស័យ២​នាក់។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន១៥​នាក់ ជួញដូរ០​នាក់​/១៨​នាក់ និង​ប្រើប្រាស់១៥​នាក់​/១៥​នាក់។​

លទ្ធផល​ទាំងអស់​បង្ក្រាប​ដោយ១០​អង្គភាព រួមមាន Police : ១០​អង្គភាព ១ / មន្ទីរ​ ៖ ជួញដូរ ២​ករណី ឃាត់ ២​នាក់ ប្រើប្រាស់ ១​ករណី ឃាត់១​នាក់ ចាប់យក​ice ១,២០​ក្រាម​។ ២ / បន្ទាយមានជ័យ​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់​។ ៣ / បាត់ដំបង​៖ ប្រើប្រាស់ ២​ករណី ឃាត់ ២​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់​។ ៤ / កំពង់ចាម​៖ ជួញដូរ ១​ករណី ឃាត់ ៥​នាក់ ចាប់យក​ice ៣០​កញ្ចប់​តូច​។ ៥ / កំពង់ឆ្នាំង​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់​។ ៦ / កំពង់ស្ពឺ​៖ អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់​។ ៧ / កំពត​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​ice ៤,៤៥​ក្រាម​។ ៨ / ព្រះវិហារ​៖ ជួញដូរ ១​ករណី ឃាត់ ៥​នាក់ ចាប់យក​ice ១​កញ្ចប់​តូច​។ ៩ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់​។ ១០ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ២​ករណី ឃាត់ ៤​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់១០​នាក់ ចាប់យក​ice ៥​កញ្ចប់​តូច​។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​រយៈពេល១២​ខែ (​គិតពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២០ ខែធ្នូ​) ឆ្នាំ​២០១៨ សរុប 7823​ករណី ឃាត់​មនុស្ស 15822​នាក់ ស្រី 1300​នាក់ (​ជនបរទេស 310​នាក់ ស្រី 48​នាក់ មាន 24​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 4932​ករណី ឃាត់ 8846​នាក់ (​ស្រី 890​នាក់​) និង​ប្រើប្រាស់ 2891​ករណី ឃាត់ 6976​នាក់ (​ស្រី 410​នាក់​) ។ អនុវត្ដ​ដីកា​៖ 235​ដីកា ឃាត់ 227​នាក់ (​ស្រី 9​នាក់​) សារធាតុ​ញៀន​គ្រប់ ប្រភេទ 532kg 174,57g កញ្ឆា​ក្រៀម 74kg 146g និង 164925​ដើម។

សម្ភារៈ​ចាប់យក រួមមាន រថយន្ត 94​គ្រឿង ម៉ូតូ 2230​គ្រឿង ទូរស័ព្ទ 5924​គ្រឿង ជញ្ជីង 376​គ្រឿង អាវុធខ្លី 26​ដើម និង អាវុធ​វែង 13​ដើម។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ សរុប 412​ករណី ឃាត់​មនុស្ស 946​នាក់ ស្រី 71​នាក់ (​ជនបរទេស 0​នាក់ ស្រី 0​នាក់ មាន 0​សញ្ជាតិ​)​ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និង​ដាំ​ដុះ 238​ករណី ឃាត់ 540​នាក់ (​ស្រី 51​នាក់​) និង​ប្រើប្រាស់ 174​ករណី ឃាត់ 406​នាក់ (​ស្រី 20​នាក់​)។ អនុវត្ត​​ដីកា​ ៖ 15​ដីកា ឃាត់ 15​នាក់ (​ស្រី 0​នាក់​) សារធាតុ​ញៀន​គ្រប់ ប្រភេទ 4Kg 384,2g និង 868​កញ្ចប់ កញ្ឆា​ក្រៀម 16,59g និង 3295​ដើម៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu