ភ្នំពេញ ៖ នៅព្រឹកនេះ លោក គង់ គាំ អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់ នៃអគ្គគណបក្សសង្គ្រោះជាតិបានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅរបស់ចៅក្រម ហើយនៅវេលាម៉ោង១១និង០០នាទី លោកបានចាកចេញពីតុលាការវិញ ជាមួយនឹងការផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានផងដែរ ដែលទៅក្នុងកិច្ចសម្ភាសន៍នោះ លោក គង់ គាំ បានអះអាងថា ក្នុងនាមជាសាក្សី លោកមិនបានដឹងអ្វីច្រើនពីទំនាក់ទំនងរវាងគណបក្សសង្គ្រោះជាតិ ជាមួយបរទេសនោះទេ ហើយលោកបញ្ជាក់ថា មានតែ លោក សម រង្ស៊ី ប៉ុណ្ណោះ ដែលដឹងច្រើនអំពីសំណុំរឿង លោក កឹម សុខា នេះ។ ជាមួយគ្នានោះ លោកបានសម្តែងការភ្ញាក់ផ្អើល នៅពេល ឮ លោក កឹម សុខា និយាយពីទំនាក់ទំនងជាមួយបរទេសនេះ៕
Source: Kampuchea Thmey Daily
0 Comments