Ad Code

វង្ស ណ​យ សងសឹក តាក ​សិលា ខណៈ ​សេង ស្រឿ​ន ជួប កូ​លាប​ ដាំ​ នៅ​សង្វៀន​ស្ទឹងមានជ័យ​



វង្ស ណ​យ អ្នក​ប្រដាល់​កម្ពុជា នៃ​ក្លិប​កុលបុត្រ​គុន​ខ្មែរ​ និង សេង ស្រឿ​ន អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​មានជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ នា​រសៀល​ថ្ងៃ​សៅរ៍​ ទី​០៣ ខែ​​កុម្ភៈ ឆ្នាំ​​២០១៩​នេះ។

សម្រាប់​ការផ្គូផ្គង​នេះ គូប្រកួត​របស់​ វង្ស​ណ​យ គឺជា​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ តាក់​ សិលា ប្រាន​២៦ (TuksilaPhran26) ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧១​គីឡូក្រាម​។ ​អ្នក​ប្រដាល់​ថៃ​ ដែលជា​គូ​សងសឹក​របស់ ​វង្ស ណ​យ​នោះ ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​មួយរូប​ប្រចាំ​នៅក្នុង​ប្រទេស​ថៃ។​

តាក់ សិលា នេះ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៨៦​លើក ឈ្នះ​៦៩​លើក ចាញ់​១៥​និង​ស្មើ​០២​លើក។ តាម​កំណត់​នេះ គឺ​សមត្ថភាព​គេ​ខ្លាំង ព្រោះ​គេ​អាច​យកឈ្នះ​ វង្ស ណ​យ ដោយ​ពិន្ទុ កាលពី​ជួបគ្នា​លើក​មុន​(៣០​ធ្នូ​២០១៨) ដែល​បញ្ជាក់បាន​ថា បទពិសោធន៍​របស់គេ មិន​អន់​នោះឡើយ។ តាក់ សិលា ឈ្នះ ​វង្ស ណ​យ​នេះ ដោយសារ​គេ​វាយ​ចំ​គោលដៅ​ល្អ​ជាង​ និង​ច្រើនជាង ការ​វាយ​ចេញ​របស់​វង្ស ណ​យ។ អ្នក​ប្រដាល់​ថៃ​តាក សិលា​នេះ រាល់​ការ​វាយ​ចេញ​របស់គេ គឺ ​លឿន រហ័ស ដែល​ធ្វើឲ្យ​វង្ស ណ​យ ពិបាក​ក្នុងការ​ការពារ ​និង​វាយបក​វិញ​នោះ។​

យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រាកដថា​យកឈ្នះ​ វង្ស ណ​យ បាន​ទៀត​នោះទេ ក្នុងជំនួប​សង​សឹក​នេះ ព្រោះថា ​វង្ស ណ​យ គេ​បាន​ត្រៀមខ្លួន​រួច​អស់ហើយ ​ទាំង​កម្លាំង​កាយសម្បទា ទាំង​កម្លាំង​ចិត្ត។

ម្យ៉ាងទៀត បើតាម​កំណត់ត្រា​ប្រកួត​របស់​ តាក់ សិលា គឺ​មិន​សម​នឹង​បានឈ្នះ ​វង្ស ណ​យ​ នោះ​ទេ ខណៈ​ដែល វង្ស ណ​យ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​១៩៣​លើក ឈ្នះ​១២៧​លើក ចាញ់​៦០​លើក និង​ស្មើ​៥​លើក ឯណោះ។ ទោះជា​យ៉ាងណា វង្ស ណ​យ មិនអាច​ធ្វេសប្រហែស​ ឬ​មើលងាយ​ តាក់ សិលា បានឡើយ។​

អ្នក​ប្រដាល់​មាន​ប្រជាប្រិយភាព វង្ស ណ​យ គេ​ប្រកួត​ជាមួយ​ថៃ​ចុងក្រោយ​នេះ វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Yodpetch ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​២០​ ខែ​មករា ឆ្នាំ​​២០១៩​កន្លងទៅនេះ។ ចាំមើល រវាង​វង្ស ណ​យ និង តាក់ សិលា ប្រាន​២៦ តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួប​ប្រកួត​គ្នា​លើក​ទី​២ នេះ ? ។​

ចំពោះ សេង ស្រឿ​ន អ្នក​ប្រដាល់​កម្ពុជា​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​មានជ័យ ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើងចាស់ កូ​លាប ដាំ ប្រាន​២៦ (Kolab Dam Phran 26)​។ ពួកគេ​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០០ គីឡូក្រាម​។ សេង ស្រឿ​ន និង កូ​លាប ដាំ នេះ ពុំ​ធ្លាប់​ជួបគ្នា​ទេ​ពីមុនមក។​

សេង ស្រឿ​ន គេ​ជា​ជើងឯក​រង​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៦៥​គ​.​ក្រ។ ​អ្នក​ប្រដាល់​រូបនេះ គេ​ល្អ​ទាំង​កណ្តាប់ដៃ ជង្គង់ និង កែង។ សេង ស្រឿ​ន​ ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​ជិត​៣០​លើក​ហើយ​កន្លងមក ដោយ​ឈ្នះ​១៩​លើក​ និង​ចាញ់​០៨​លើក ដែល​ការប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​យ៉​ត ប៉ា​គី​ផាន ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃទី​១៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៨។

កូ​លាប ដាំ ប្រាន​២៦ គេ​ធ្លាប់​មក​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក តែ​មិនដែល​ប៉ះ​ប្រកួត​ជាមួយ​សេង ស្រឿ​ន​ ទេ។ អ្នក​ប្រដាល់​ថៃ​នេះ កាលពី​បី​ឆ្នាំមុន គេ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​បី​រូប ដែល​មក​លើក​ទី​១ គេ​បាន​វាយ​ឈ្នះ ​ផាន់ គ្រាន់ ដោយ​ពិន្ទុ​(២៤​មេសា​២០១៦) លើក​ទី​២ បាន​វាយ​ឈ្នះ​ សេក គឹម​រួន អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ដោយ​ពិន្ទុ​(២៤​កក្កដា​២០១៦ )​និង​លើក​ទី​៣​ថ្ងៃទី​០៩ ខែ​តុលា​ ឆ្នាំ​២០១៦ គេ​បាន​វាយ​ឈ្នះ​ សូត្រ ប៊ុន​ធី ជើង​ខ្លាំង​ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ​ទៀត។​

អ្នក​ប្រដាល់​ថៃ​រូបនេះ មា​ន​កំណត់​ត្រា​ប្រកួត​ចំនួន​៩២​លើក ឈ្នះ​៧៦​លើក ចាញ់​១៤​លើក និង ស្មើ​០២​លើក។ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រាកដថា អាច​ឈ្នះ ​សេង ស្រឿ​ន នោះ​ឡើយ ព្រោះថា​ សេង ស្រឿ​ន​ នេះ គេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ ហើយ​វាយ​មិន​ប្រណី​ដៃ​ថែមទៀត។ ចាំមើល សេង ស្រឿ​ន អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​កូ​លាប ដាំ ប្រាន​២៦ បាន​ឬ​អត់?៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu