ភ្នំពេញ ៖ រដ្ឋមន្ត្រី៣រូប រួមមាន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ត្រូវបាន សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យតែងតាំងមុខតំណែងបន្ថែម។
យោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៥មករា របស់ សម្តេចតេជោ ហ៊ុន សែន បានសម្រេចតែងតាំងរដ្ឋមន្ត្រីទាំង៣រូបដូចខាងក្រោម ៖ ១.លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវតែងតាំងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកការងារបច្ចេកទេសសន្តិសុខស្បៀង។
២.លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវតែងតាំងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកការងារបច្ចេកទេសអាហារូបត្ថម្ភ។
៣.លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ត្រូវតែងតាំងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ៕
Source: Kampuchea Thmey Daily
0 Comments