នៅក្នុងទីក្រុងព្រំដែន Derry របស់ប្រទេសអៀរឡង់ ប្រជាជនបានសម្តែងការព្រួយបារម្ភកាលពីថ្ងៃអង្គារថា ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តអាចកត់សម្គាល់អំពីការបើកជំពូកថ្មីមួយនៃជម្លោះយោធាដែលត្រូវបានបង្កឡើងដោយការពិភាក្សាដេញដោលទាក់ទង Brexit លើប្រទេសអៀរឡង់ខាងជើង។
ទីក្រុងដែលធ្លាប់ជាចំណុចក្តៅនៃអំពើហឹង្សាក្នុងជម្លោះនិកាយដែលគេស្គាល់ថា “The Troubles” រយៈពេលបីទសវត្សមួយនេះក៏ត្រូវបានគេមើលឃើញពីការគំរាមកំហែងសន្តិសុខចំនួន៣លើកផងដែរក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលបណ្តាលមកពីក្រុមបុរសពាក់ស្រោមមុខខ្មៅនាំគ្នាប្លន់រថយន្ត។
ក្រុមមន្ត្រីបានព្យាយាមចង្អុលបង្ហាញថា មិនមានទំនាក់ទំនងទៅនឹងភាពច្របូកច្របល់នាពេលបច្ចុប្បន្នលើ Brexit ទេប៉ុន្តែបានយល់ស្របថា ក្រុមប្រឆាំងអាចប្រើភាពមិនប្រាកដប្រជានេះធ្វើជាលេសហើយអ្នកក្រុងនេះបានយល់ស្របចំពោះការលើកឡើងបែបនេះ។
លោក Eamon Melaugh អាយុ៨៦ឆ្នាំបាននិយាយថា “បញ្ហា Brexit និងបញ្ហាព្រំដែនដ៏ពិបាក។ ប្រសិនបើវាកើតឡើងមែននោះវានឹងផ្តល់ឲ្យពួកសកម្មប្រយុទ្ធនូវលេសដែលពួកគេមិនមាន”។
លោកនិយាយថា “វានឹងផ្តល់ឥទ្ធិពលដល់ពួកគេដើម្បីចាប់ផ្តើមយុទ្ធនាការតាមព្រំដែនមួយផ្សេងទៀត”។
លោក Melaugh គឺជាអ្នករស់នៅមុខសាលាក្តីជិតកន្លែងដែលគ្រាប់បែកក្នុងរថយន្តបានផ្ទុះកាលពីថ្ងៃសៅរ៍។ គាត់បានឮសំឡេងផ្ទុះហើយភ័យខ្លាចចំពោះកូនប្រុសរបស់គាត់ដែលបានចាកចេញបីនាទីមុនពេលផ្ទុះគ្រាប់បែក។
បន្ទាប់ពីមានការឲ្យតម្រុយ ក្រុមមន្ត្រីបានជម្លៀសមនុស្សចេញពីតំបន់នេះរួចរាល់។ មិនមានជនរងគ្រោះទេ។ ប៉ុន្តែនៅយប់នោះ ភាពចលាចលបានកើតឡើងដោយមានការព្រមានសន្តិសុខចំនួនបីដងដែលបង្កឡើងដោយការប្លន់រថយន្ត។
កាលពីថ្ងៃអង្គារ ផ្លូវនៅខាងក្រៅសាលាក្តីនៅតែត្រូវបានគេភ័យខ្លាចដោយការបំផ្ទុះគ្រាប់បែកដែលប៉ូលិសសង្ស័យថា ជាស្នាដៃរបស់ក្រុមសាធារណរដ្ឋប្រឆាំង New IRA។
ខណៈដែលស្ថានភាពរដ្ឋធម្មនុញ្ញរបស់ប្រទេសអៀរឡង់ខាងជើងស្ថិតនៅលើរបៀបវារៈរបស់កិច្ចព្រមព្រៀង Brexit នោះ មានការព្រួយបារម្ភថា ឥទ្ធិពលទាហានប៉ារ៉ាដែលប្រឆាំងនឹងកិច្ចព្រមព្រៀងសន្តិភាព Good Friday ឆ្នាំ១៩៩៨អាចនឹងសកម្មជាថ្មីម្តងទៀត៕ AFP
Source: Kampuchea Thmey Daily
0 Comments