Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៧​មករា​ កើតឡើង​១៦​លើក ​ស្លាប់​៥​នាក់ ​របួសធ្ងន់​ស្រាល​២១​នាក់​



​ភ្នំពេញ ​៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន១៦​លើក ( យប់៩​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៥​នាក់ ( ស្រី២​នាក់ ) រងរបួស​ធ្ងន់ ១២​នាក់ ( ស្រី៥​នាក់ ) និង​រងរបួស​ស្រាល៩​នាក់ ( ស្រី២​នាក់ ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព១០​នាក់ ( យប់៦​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១៦​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប៣១​គ្រឿង ក្នុងនោះ​មាន ម៉ូតូចំនួន១៦​គ្រឿង រថយន្ត​ធុន​តូចចំនួន៧​គ្រឿង រថយន្ត​ធុន​ធំចំនួន ៦​គ្រឿង និង​យាន​ផ្សេងៗ ចំនួន២​គ្រឿង។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន៧​លើក ( ស្លាប់៤​នាក់ ) , មិន​ប្រកាន់​ស្តាំ៣​លើក , មិន​គោរព​សិទ្ធិ១​លើក , ប្រជែង​គ្រោះថ្នាក់៣​លើក ( ស្លាប់១​នាក់ ) និង​បត់​គ្រោះថ្នាក់២​លើក។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៦​លើក និង​ផ្លូវ​ខេត្ត ចំនួន១០​លើក។ ដោយឡែក​យាន​យន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ចំនួន៧​លើក រថយន្ត​ធុន​តូច ចំនួន៥​លើក រថយន្ត​ធុន​ធំ ចំនួន ៣​លើក និង​យាន​ផ្សេងៗ ចំនួន១​លើក។ រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួម​មាន រាជធានី​ភ្នំពេញ៤​លើក ស្លាប់១​នាក់ របួស៦​នាក់ ខេត្តកំពង់ស្ពឺ២​លើក ស្លាប់២​នាក់ របួស៤​នាក់ និង​ខេត្តកណ្តាល២​លើក ស្លាប់២​នាក់ របួស៥​នាក់។

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ កើតឡើង​៨៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣៤​នាក់ របួស​សរុប​១៨២​នាក់ ក្នុងនោះ​របួសធ្ងន់​១០៧​នាក់ និង​រងរបួស​ស្រាល​៧៥​នាក់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu