Ad Code

លោក Trump បង្កើន​ជម្លោះ​អំពី​ជញ្ជាំង​ម៉ិ​ក​ស៊ិ​ក​ជាមួយ​សុន្ទរកថា​និង​ការធ្វើដំណើរ​ទៅ​ព្រំដែន​



កាលពី​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតី Donald Trump បាន​ជំរុញ​ការប្រយុទ្ធ​របស់គាត់​លើ​ជញ្ជាំង​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​ដ៏​ចម្រូងចម្រាស​ដោយ​ប្រកាស​ពី​ការ​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​និង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ព្រំដែន​។​

ផែនការ​របស់លោក Trump សម្រាប់​សុន្ទរកថា​នៅវេលា​ម៉ោង​៩​យប់​ថ្ងៃ​អង្គារ​និង​ការធ្វើដំណើរ​មួយ​ទៅកាន់​ព្រំដែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នឹង​ក្លាយជា​ការបង្កើន​ជម្លោះ​ជាមួយ​សមាជិកសភា​គណ​បក្ស​ប្រជាធិបតេយ្យ​ដែល​បាន​បដិសេធ​ផ្តល់​មូលនិធិ​ដល់​គម្រោង​ជញ្ជាំង​របស់គាត់​។​

ព្រឹត្តិការណ៍​នេះ​នឹង​ផ្តល់​ឲ្យ​គាត់​នូវ​ឱកាស​មួយ​ដើម្បី​ព្យាយាម​ចាប់យក​ការគាំទ្រ​។​
​ពួកគេ​ក៏​នឹង​អនុវត្តតាម​ការគំរាមកំហែង​របស់គាត់​សម្រាប់​ការយក​អំណាច​គ្រាអាសន្ន​មក​ប្រើ​ដើម្បី​បញ្ជា​ឲ្យ​សាងសង់​ជញ្ជាំង​ផងដែរ​។​

អំណាច​ទាំងនោះ​នឹង​អនុញ្ញាត​ឲ្យ​លោក​Trump ស្វែងរក​មូលនិធិ​ជំនួស​សម្រាប់​ជញ្ជាំង​ហើយ​ប្រហែលជា​អាចធ្វើ​ឲ្យ​គាត់​បើក​ផ្នែក​មួយចំនួន​នៃ​រដ្ឋាភិបាល​សហព័ន្ធ​សារ​ឡើងវិញ​បន្ទាប់ពី​ត្រូវបាន​បិទ​ដោយសារ​ជម្លោះ​របស់គាត់​ជាមួយ​សភា​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមប្រឆាំង​ប្រាកដជា​នឹង​ចោទប្រកាន់​គាត់​ពីបទ​រំលោភបំពាន​តំណែង​ជា​ប្រធានាធិបតី​ហើយ​ឆ្លើយតប​មកវិញ​ជាមួយនឹង​ការដាក់​ពាក្យបណ្តឹង​នៅ​តុលាការ​។​
​ទោះបីជា​យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ សេត​វិមាន​មិនបាន​ផ្តល់ព័ត៌មាន​ទាក់ទង​នឹង​សេចក្តីលម្អិត​នៃ​សារ​របស់លោក Trump ទេ​។​

លោក Trump គ្រាន់តែ​បង្ហោះ Twitter ថា សុន្ទរកថា​របស់គាត់​ពី​ការិយាល័យ Oval នៅ​ថ្ងៃ​អង្គារ​នឹង​គ្របដណ្តប់​លើ “​វិបត្តិ​សន្តិសុខ​ជាតិ​និង​មនុស្សធម៌​នៅតាម​ព្រំដែន​ភាគខាងត្បូង​”​។​

អ្នកនាំពាក្យ​របស់គាត់​គឺ​លោកស្រី​Sarah Sanders បាន​និយាយថា ដំណើរ​ទស្សនកិច្ច​នៅ​ថ្ងៃ​ព្រហស្បតិ៍​នឹង​ក្លាយទៅជា​ការពិនិត្យ​វិបត្តិ​សន្តិសុខ​ជាតិ​និង​មនុស្សធម៌​។ គោលដៅ​ពិតប្រាកដ​មិនត្រូវ​បានបង្ហាញ​ជា​សាធារណៈ​ទេ​។​

គួរ​បញ្ជាក់ថា លោក Trump បាន​យក​បញ្ហា​នៃ​ការកសាង​ជញ្ជាំង​ធ្វើជា​ប្រធានបទ​សំខាន់​នៃ​គោលនយោបាយ​ជាតិនិយម​របស់គាត់​។​

លោក​បានចាត់ទុក​ព្រំដែន​ម៉ិ​ក​ស៊ិ​កថា​ជា​ច្រកទ្វារ​បើកចំហ​សម្រាប់​ឧក្រិដ្ឋជន​រួមទាំង​អ្នក​ចាប់រំលោភ​ភេរវជន អ្នក​ដែលមាន​ជំងឺ​គ្រោះថ្នាក់​និង​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ផងដែរ​៕AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu