Ad Code

លោក​មេភូមិ​តាងៅ​ ដឹកនាំ​កម្លាំង​ធ្វើ​អនាម័យ​និង​បំផ្លាញ​ទីតាំង​អ្នក​សេព​ថ្នាំញៀន



ភ្នំ​ពេ​ញ ៖ តាម​ប្រភព​ពី​លោក​ពេជ្រ វុទ្ធី មេភូមិ​តាងៅ​បាន​ឲ្យ​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែមករា​នេះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​អនាម័យ​និង​បំផ្លាញ​ទីតាំង​អ្នក​សេព​គ្រឿងញៀន​។



ទីតាំង​នេះ​គឺ​ស្ថិតនៅ​ដី​ផ្នូរ​១០០​ ក្នុងភូមិ​តាងៅ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ។

លោក​មេភូមិ​បន្ត​ថា​ដី​ផ្នូរ​១០០​នេះ ​ជា​កន្លែង​បញ្ចុះសព​តាំង​ពី​ដើម​មក ​ប៉ុន្តែ​ក៏​ក្លាយទៅជា​កន្លែង​ដែល​ក្រុម​អ្នក​ញៀន​ថ្នាំ​យក​ទីតាំង​នេះ​មក​ប្រមូលផ្តុំ​គ្នា​សេព​ថ្នាំញៀន​នៅពេល​យប់​យ៉ាង​ពពាក់ពពូន ​ដូច្នេះហើយ​ទើប​លោក​មេភូមិ​សុំ​ការ​អនុញ្ញាត​ពី​លោកស្រី​ចៅសង្កាត់ ​ធ្វើ​អនាម័យ​ផង​និង​គួបផ្សំ​បំផ្លាញ​សំបុក​អ្នក​មក​ញៀន​ថ្នាំ​ផង​។



លោក​មេភូមិ​បន្ត​ថា ​កន្លង​មក​ទីតាំង​នេះ​ គឺ​យប់​អធ្រាត្រ​ឡើង​ពុំ​សូវ​មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ហ៊ាន​ធ្វើដំណើរ​ឆ្លងកាត់​ឡើយ ​ព្រោះ​ខ្លាច​ខ្មោចលង​តែ​បច្ចុប្បន្ន​ក្រុម​អ្នកញៀន​ថ្នាំ​បែរ​ជា​យក​ទីតាំង​បញ្ចុះសព​នេះ​ ធ្វើជា​កន្លែង​ប្រមូលគ្នា​សំងំ​ជក់​ថ្នាំ​ សូម្បីតែ​ខ្មោច​ក៏​ពុំ​ខ្លាច​ដែរ​ អញ្ចឹង​ទេ​មាន​តែ​បោសសំអាត​ និង ​ដុត​បំផ្លាញ​ចោល​តែម្តង ​ហើយ​ម្យ៉ាងទៀត​ជិត​ដល់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​ផង​ក្រែង​ម្ចាស់​លោក​មិន​ហ៊ាន​មក​សែនព្រេន​ ព្រោះ​ខ្លាច​ក្រុម​អ្នកញៀន​ថ្នាំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu