ប្រទេសអ៊ីស្រាអែលបានវាយប្រហារទីតាំងមួយរបស់ក្រុមហាម៉ាសនៅតំបន់ Gaza Strip កាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីភាពចលាចលមួយថ្ងៃនៅតាមព្រំដែនដែលបានបណ្តាលឲ្យសកម្មប្រយុទ្ធប៉ាឡេស្ទីនម្នាក់ស្លាប់ និងទាហានអ៊ីស្រាអែលម្នាក់រងរបួស ហើយក៏ពន្យារពេលដល់ការផ្ទេរជំនួយបន្ថែមទៀតផងដែរ។
ឧបទ្ទវហេតុនេះបានបង្ហាញពីការកើនឡើងនៃភាពតានតឹងបន្ទាប់ពីមានភាពស្ងប់ស្ងាត់ប៉ុន្មានសប្តាហ៍ដោយសារតែបទឈប់បាញ់ក្រៅផ្លូវការមួយរវាងប្រទេសអ៊ីស្រាអែលនិងចលនាឥស្លាមនិយមហាម៉ាសដែលគ្រប់គ្រងតំបន់ Gaza Strip។
មន្ត្រីអ៊ីស្រាអែលមួយរូបបាននិយាយថា ការផ្ទេរសាច់ប្រាក់ពីប្រទេសកាតាទៅកាន់ទីក្រុង Gaza តាមរយៈប្រទេសអ៊ីស្រាអ៊ែលដែលជាផ្នែកនៃបទឈប់នេះគឺនឹងមិនកើតឡើងនៅថ្ងៃពុធទេដោយសារតែអំពើហឹង្សា។
មន្ត្រីអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាសបាននិយាយថា នៅក្នុងការប៉ះទង្គិចគ្នាជាលើកដំបូង រថក្រោះអ៊ីស្រាអែលមួយគ្រឿងបានវាយប្រហារចំណុចឃ្លាំមើលរបស់ក្រុមហាម៉ាសចំនួនពីរនៅភាគខាងជើងតំបន់ Gaza Strip បន្ទាប់ពីមានការបាញ់ប្រហារលើទាហានរបស់ខ្លួននៅក្បែររបងព្រំដែន។ ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់រងរបួសទេ។
ក្រុមមន្ត្រីបាននិយាយថា នៅយប់ថ្ងៃដដែលនោះ ការបាញ់ផ្លោងរបស់រថក្រោះអ៊ីស្រាអែលបានសម្លាប់សកម្មប្រយុទ្ធហាម៉ាសម្នាក់នៅព្រំដែនទីក្រុង Gaza ខណៈពេលអ៊ីស្រាអែលបានឆ្លើយតបចំពោះការបាញ់កាំភ្លើងដែលបានធ្វើឲ្យទាហានម្នាក់រងរបួស។
កងទ័ពអ៊ីស្រាអែលបាននិយាយថា កាលពីយប់ថ្ងៃអង្គារ យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារមួយនៅជំរំយោធាក្រុមហាម៉ាសនៅភាគខាងជើងតំបន់ Gaza Strip ។ មិនមានរបាយការណ៍ពីការរងរបួសទេ។
មានការព្រមានអំពីការកើនឡើងនៃភាពតានតឹងជាបន្តទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះចាប់តាំងពីអ៊ីស្រាអែលពន្យាការផ្ទេរសាច់ប្រាក់ចុងក្រោយបង្អស់ពីប្រទេសកាតាមកកាន់ទីក្រុង Gaza ក្រោមកិច្ចព្រមព្រៀងមួយ។
ឯកអគ្គរាជទូតកាតាប្រចាំទីក្រុង Gaza បាននិយាយកាលពីថ្ងៃចន្ទថា ទឹកប្រាក់ចំនួន១៥លានដុល្លារសម្រាប់ការចំណាយលើប្រាក់ខែរបស់មន្ត្រីរដ្ឋការហាម៉ាសក្នុងតំបន់នេះត្រូវបានគេរំពឹងថានឹងត្រូវបានផ្តល់ឲ្យនៅសប្តាហ៍នេះឬប្រហែលជាថ្ងៃពុធ។
ប៉ុន្តែបន្ទាប់ពីអំពើហិង្សាចុងក្រោយបំផុតនេះ មន្ត្រីអ៊ីស្រាអែលមួយរូបបាននិយាយថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានសម្រេចមិនអនុញ្ញាតឲ្យផ្ទេរមកនៅថ្ងៃពុធទេ៕ AFP
វណ្ណវណ្ណ
អ៊ីស្រាអែលវាយប្រហារជំរំក្រុមហាម៉ាសបន្ទាប់ពីមានចលាចលនៅព្រំដែនខណៈជំនួយត្រូវបានរារាំង
ក្រុមអ្នកតវ៉ាប៉ាឡេស្ទីនបានរត់ឆ្លងកាត់ផ្សែងនៃឧស្ម័នបង្ហូរទឹកភ្នែកអំឡុងពេលមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល (រូប AFP)
ប្រទេសអ៊ីស្រាអែលបានវាយប្រហារទីតាំងមួយរបស់ក្រុមហាម៉ាសនៅតំបន់ Gaza Strip កាលពីយប់ថ្ងៃអង្គារបន្ទាប់ពីភាពចលាចលមួយថ្ងៃនៅតាមព្រំដែនដែលបានបណ្តាលឲ្យសកម្មប្រយុទ្ធប៉ាឡេស្ទីនម្នាក់ស្លាប់និងទាហានអ៊ីស្រាអែលម្នាក់រងរបួសហើយក៏ពន្យារពេលដល់ការផ្ទេរជំនួយបន្ថែមទៀតផងដែរ។
ឧបទ្ទវហេតុនេះបានបង្ហាញពីការកើនឡើងនៃភាពតានតឹងបន្ទាប់ពីមានភាពស្ងប់ស្ងាត់ប៉ុន្មានសប្តាហ៍ដោយសារតែបទឈប់បាញ់ក្រៅផ្លូវការមួយរវាងប្រទេសអ៊ីស្រាអែលនិងចលនាឥស្លាមនិយមហាម៉ាសដែលគ្រប់គ្រងតំបន់ Gaza Strip។
មន្ត្រីអ៊ីស្រាអែលមួយរូបបាននិយាយថា ការផ្ទេរសាច់ប្រាក់ពីប្រទេសកាតាទៅកាន់ទីក្រុង Gaza តាមរយៈប្រទេសអ៊ីស្រាអ៊ែលដែលជាផ្នែកនៃបទឈប់នេះគឺនឹងមិនកើតឡើងនៅថ្ងៃពុធទេដោយសារតែអំពើហឹង្សា។
មន្ត្រីអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាសបាននិយាយថា នៅក្នុងការប៉ះទង្គិចគ្នាជាលើកដំបូង រថក្រោះអ៊ីស្រាអែលមួយគ្រឿងបានវាយប្រហារចំណុចឃ្លាំមើលរបស់ក្រុមហាម៉ាសចំនួនពីរនៅភាគខាងជើងតំបន់ Gaza Strip បន្ទាប់ពីមានការបាញ់ប្រហារលើទាហានរបស់ខ្លួននៅក្បែររបងព្រំដែន។ ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់រងរបួសទេ។
ក្រុមមន្ត្រីបាននិយាយថា នៅយប់ថ្ងៃដដែលនោះ ការបាញ់ផ្លោងរបស់រថក្រោះអ៊ីស្រាអែលបានសម្លាប់សកម្មប្រយុទ្ធហាម៉ាសម្នាក់នៅព្រំដែនទីក្រុង Gaza ខណៈពេលអ៊ីស្រាអែលបានឆ្លើយតបចំពោះការបាញ់កាំភ្លើងដែលបានធ្វើឲ្យទាហានម្នាក់រងរបួស។
កងទ័ពអ៊ីស្រាអែលបាននិយាយថា កាលពីយប់ថ្ងៃអង្គារ យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារមួយនៅជំរំយោធាក្រុមហាម៉ាសនៅភាគខាងជើងតំបន់ Gaza Strip ។ មិនមានរបាយការណ៍ពីការរងរបួសទេ។
មានការព្រមានអំពីការកើនឡើងនៃភាពតានតឹងជាបន្តទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះចាប់តាំងពីអ៊ីស្រាអែលពន្យាការផ្ទេរសាច់ប្រាក់ចុងក្រោយបង្អស់ពីប្រទេសកាតាមកកាន់ទីក្រុង Gaza ក្រោមកិច្ចព្រមព្រៀងមួយ។
ឯកអគ្គរាជទូតកាតាប្រចាំទីក្រុង Gaza បាននិយាយកាលពីថ្ងៃចន្ទថា ទឹកប្រាក់ចំនួន១៥លានដុល្លារសម្រាប់ការចំណាយលើប្រាក់ខែរបស់មន្ត្រីរដ្ឋការហាម៉ាសក្នុងតំបន់នេះត្រូវបានគេរំពឹងថានឹងត្រូវបានផ្តល់ឲ្យនៅសប្តាហ៍នេះឬប្រហែលជាថ្ងៃពុធ។
ប៉ុន្តែបន្ទាប់ពីអំពើហិង្សាចុងក្រោយបំផុតនេះ មន្ត្រីអ៊ីស្រាអែលមួយរូបបាននិយាយថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានសម្រេចមិនអនុញ្ញាតឲ្យផ្ទេរមកនៅថ្ងៃពុធទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments