Ad Code

ក្រោយ​បង្ក្រាប​អ្នក​ជក់​គ្រឿងញៀន​ ១​សំបុក​ធំ​នៅ​ក្រុង​សិរីសោភ័ណ​រួចមក ​ជនសង្ស័យ​ត្រូវ​បញ្ជូនទៅ​ដាក់គុក​ហើយ



បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​បាន​ចុះ​បង្ក្រាប​អ្នក​ជក់ គ្រឿងញៀន​បាន​១​សំបុក​ធំ​នៅ​ក្រុង​សិរីសោភ័ណ ជនសង្ស័យ​ត្រូវ​នគរបាល​ជំនាញ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចេញ​ដីកា​នាំទៅ​ដាក់គុក​កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​។



មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ​ការ​ឈាន​ដល់​ឆ្មក់​វាយលុក​ចូល​បង្ក្រាប​បាន​ជនសង្ស័យ​ទាំង​៨​នាក់ នេះ គឺ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ក្រុង​សិរីសោភ័ណ​ហើយ បាន​ចុះ​បង្ក្រាប​ទី​ទាំង​១​កន្លែង​ស្ថិតនៅ​ភូមិ ៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​កម្លាំង ឃាត់​ជនសង្ស័យ​បាន ៨​នាក់​ប្រុស និង​ដកហូត​សម្ភារៈ​រួមមាន​ថ្នាំ​ក្រាម​ស​ថ្លា​២​កូន​ថង់​តូច ទូរ​ស័ព្ទ​ចំនួន​០៦​ដែកកេះ​១១ បំពង់​ទ៉ែ​មូ​ម៉ែ​ត្រ​០២ សំបក​ទ៉ែមូ​ម៉ែត្រ​០៤ ដប​កែច្នៃ​សំរាប់​ជក់​០១ សំបក​ថង់​និង​ឧបករណ៍​ប្រើប្រាស់​មួយចំនួន​។



ឆ្លងតាម​ការធ្វើ​តេស្តរ​ក​សារធាតុ​ញៀន វិជ្ជមាន​(+) ៧ នាក់​ប្រុស និង​អវិជ្ជមាន ម្នាក់​ប្រុស​។លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាប សុ​ផា​ឬ​ទ្ធិ ស្នងការ​រង ទទួល​ផែន​បង្ក្រាប​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹងថា ជនសង្ស័យ​៧​នាក់​លើ​៨​នាក់​ដែល​កម្លាំង​ជំនាញ​ធ្វើតេស្ត​ទៅ​ឃើញ​មាន​សារធាតុ​ញៀន​ឬ​វិជ្ជមាន​(​សញ្ញា​បូក​) នោះ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចេញ​ដីកាឃុំខ្លួន​ហើយ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu