Ad Code

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​៧​មករា ​យានយន្ត​ល្មើស​៤៣២​គ្រឿង​



​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង ១៤ និង​០០​នាទី ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ ដល់​វេលា​ម៉ោង១៤និង​០០​នាទី ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ មធ្យោបាយ​យានយន្ត​ល្មើស សរុប​ចំនួន​៤៣២​គ្រឿង អប់រំ​ចំនួន​១៣៤​គ្រឿង និង​ពិន័យ ចំនួន​២៩៨​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៩ ចំនួន​៤៨៨១​គ្រឿង អប់រំ​ចំនួន​១៥២០​គ្រឿង និង​ពិន័យ ចំនួន​៣៣៦១​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ សរុប​រួម ចំនួន​១៩៨៣១​គ្រឿង អប់រំ ចំនួន​១០១៥​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន​២៦០៤​គ្រឿង ( មួក​១៩១​គ្រឿង និង​កញ្ចក់​៥៨១​គ្រឿង ស្រវឹង ( គ្មាន ) និង​យាន​ផ្សេងៗ ចំនួន១១០​គ្រឿង)។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន​៩២​គ្រឿង។ ចំណែក​លទ្ធផល​ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង រយៈពេល​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ រកឃើញ​យានយន្ត​ល្មើស ( គ្មាន ) អប់រំ ( គ្មាន ) និង​មធ្យោបាយ​ពិន័យ ( គ្មាន )៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu