Ad Code

ថ្ងៃ​ទី​៧​មករា​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​១៧​ករណី​ ឃាត់​ជនសង្ស័យ​៣៣​នាក់



ភ្នំពេញ​ ៖​ យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួល​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៩ សមត្ថកិច្ច​ចម្រុះ​ទូទាំង​ប្រទេស​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន​ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើ​ប្រាស់​) ចំនួន​១៧​ករណី ឃាត់​៣៣​នាក់ (​ស្រី​៣​នាក់​) វត្ថុ​តាង​ចាប់​យក សរុប​មេ​តំ​ហ្វេ​តា​មីន (ice) ១០៥០,៦៦​ក្រាម និង ៣៤​កញ្ចប់​តូច មេ​តំ​ហ្វេ​តា​មីន (wy) ០,១៨​ក្រាម។

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​រួមមាន ជួញដូរ​៨​ករណី ឃាត់​១៧​នាក់ (​ស្រី​៣​នាក់​) និង​ប្រើប្រាស់​៩​ករណី ឃាត់​១៦​នាក់ (​ស្រី​០​នាក់​)។ អនុវត្ត​ដីកា​ ៖ ដីកា​១​ករណី ចាប់​ជនសង្ស័យ​១​នាក់។ អាវុធហត្ថ ​៖ បង្ក្រាប​ជួញដូរ​៥​ករណី ឃាត់​៦​នាក់ (​ស្រី​១​នាក់​)។ ​អ្នកមាន​ផ្ទុក​សារធាតុ​ញៀន​១៦​នាក់ ជួញដូរ​០​នាក់​/១៧​នាក់ និង​ប្រើប្រាស់​១៦​នាក់​/១៦​នាក់។​

លទ្ធផល​ទាំងអស់​បង្ក្រាប ដោយ​១០​អង្គភាព រួមមាន Police ៦​អង្គភាព ១ / មន្ទីរ​ ៖ ប្រើប្រាស់​២​ករណី ឃាត់​៤​នាក់​។ ២ /បាត់ដំបង ​៖ ប្រើប្រាស់​១​ករណី ឃាត់​១​នាក់​។ ៣ / កំពង់ចាម​ ៖ អនុវត្តន៍​ដីកា​១ ចាប់១​នាក់​។ ៤ /ពោធិ៍សាត់ ​៖ ប្រើប្រាស់១​ករណី ឃាត់១​នាក់​។ ៥ / រតនគីរី ​៖ ជួញដូរ​១​ករណី ឃាត់​៣​នាក់ ចាប់​យក​ice ១១,៧០​ក្រាម​។ ៦/រាជធានី​ភ្នំពេញ ​៖ ជួញដូរ​២​ករណី ឃាត់៨​នាក់ ប្រើ​ប្រាស់​៥​ករណី ឃាត់​១០​នាក់ ចាប់យក​ice ៣៤​កញ្ចប់​តូច​។ PM : ៤​អង្គភាព ១/បន្ទាយមានជ័យ ​៖ ជួញដូរ​១​ករណី ឃាត់​២​នាក់ ចាប់យក ​ice ១០១៥,២​ក្រាម​។ ២/ព្រៃវែង​ ៖ ជួញដូរ​១​ករណី ឃាត់​១​នាក់ ចាប់យក​ice ២២,២៩​ក្រាម និង​wy ០,១៨​ក្រាម​។ ៣/សៀមរាប ​៖ ជួញដូរ​១​ករណី ឃាត់​១​នាក់ ចាប់​យក​ice ០,៤១​ក្រាម​។ ៤/ព្រះសីហនុ​ ៖ ជួញដូរ​២​ករណី ឃាត់​២​នាក់ ចាប់​យក​ice ១,០៦​ក្រាម​។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​រយៈពេល​១២​ខែ (​គិត​ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ​) ឆ្នាំ​២០១៨ សរុប​7823​ករណី ឃាត់​មនុស្ស 15822​នាក់ ស្រី 1300​នាក់ (​ជនបរទេស 310​នាក់ ស្រី 48​នាក់ មាន 24​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 4932​ករណី ឃាត់ 8846​នាក់ (​ស្រី 890​នាក់​) និង​ប្រើប្រាស់ 2891​ករណី ឃាត់ 6976​នាក់ (​ស្រី 410​នាក់​)។ អនុវត្ត​ដីកា​ ៖ 235​ដីកា ឃាត់ 227​នាក់ (​ស្រី 9​នាក់​) សារធាតុ​ញៀន​គ្រប់​ប្រភេទ 532kg 174,57g កញ្ឆា​ក្រៀម 74kg 146g និង 164925​ដើម។

សម្ភារៈ​ចាប់យក​រួមមាន រថយន្ត 94​គ្រឿង ម៉ូតូ 2230​គ្រឿង ទូរស័ព្ទ 5924​គ្រឿង ជញ្ជីង 376​គ្រឿង អាវុធ​ខ្លី 26​ដើម និង អាវុធ​វែង13​ដើម។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៩ សរុប 109​ករណី ឃាត់​មនុស្ស 221​នាក់ ស្រី 21​នាក់ (​ជនបរទេស 0​នាក់ ស្រី 0​នាក់ មាន 0​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 59​ករណី ឃាត់ 122​នាក់ (​ស្រី 13​នាក់​) និង​ប្រើប្រាស់ 50​ករណី ឃាត់ 99​នាក់ (​ស្រី 8​នាក់​)។ អនុវត្ត​ដីកា ​៖ 5​ដីកា ឃាត់5​នាក់ (​ស្រី 0​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 1Kg 245,84g និង 146​កញ្ចប់ កញ្ឆា​ក្រៀម 16,59g និង 0​ដើម៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu